**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ទេសរដ្ឋមន្រ្តី ព្រុំ សុខា ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យអំពីបញ្ជីសារធាតុគីមីផ្សំទាំង៦៩ប្រភេទ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជូនដំណឹង

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា អនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋមន្រ្តី រដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ននានា ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋាន សរុបចំនួន៥៧រូប។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការពិភាក្សាអំពីការបែងចែកសមត្ថកិច្ចដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការគ្រប់គ្រងត្រួតពិនិត្យសារធាតុគីមីផ្សំដែលត្រូវបានអនុញ្ញាតឲ្យនាំចូលមកប្រើប្រាស់ក្នុងសកម្មភាពស្របច្បាប់។​

ក្រៅពីនេះឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា ជាប្រធានក្រុមការងារនិងប្រធានអង្គប្រជុំក៏បានជម្រុញ និងណែនាំដល់ការរៀបចំស្តង់ដារនីតិវិធីប្រតិបតិ្ត(SOP) ដើម្បីកំណត់ភារកិច្ចជូនក្រុមការងារអន្តរក្រសួង និងក្រសួង-ស្ថាប័នសាមីពាក់ព័ន្ធ ក្នុងការគ្រប់គ្រងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើការស្នើសុំនាំចូល-ចេញ ការដឹកជញ្ជូន ការចែកចាយ ការប្រើប្រាស់ និងការធ្វើសន្និធិសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធនឹងការផលិតគ្រឿងញៀនខុសច្បាប់។

បន្ទាប់ពីពិភាក្សាយ៉ាងផុលផុសរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា បានធ្វើការណែនាំដល់សមាជិកក្រុមការងារអន្តរក្រសួង និងលេខាធិការដ្ឋាន ជាពិសេសក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវពិនិត្យអំពីបញ្ជីសារធាតុគីមីផ្សំទាំង៦៩ប្រភេទ ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានជូនដំណឹង រួចធ្វើការកំណត់អំពីឈ្មោះសារធាតុគីមីផ្សំណាខ្លះដែលក្រសួង-ស្ថាប័នខ្លួនបានផ្តល់អាជ្ញាប័ណ្ណឱ្យនាំចូលប្រើប្រាស់ និងចែកចាយ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការតាមដាន និងត្រួតពិនិត្យ។ ចំណែកក្រុមការងារលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ ដែលមានមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិក ត្រូវសហការរៀបចំសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបតិ្ត (SOP) ឱ្យបានឆាប់រហ័ស ដាក់ជូនក្រុមការងារអន្តរក្រសួងពិនិត្យសម្រេច ដើម្បីឈានទៅបន្តការងារនៅជំហានបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង