**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ទេសរដ្ឋមន្រ្តី លី ធុជ ចុះពិនិត្យទីតាំងត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរ


ភ្នំពេញ៖ ឯគឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យទីតាំងរៀបចំ កិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា និងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា រដ្ឋមិនមែនភាគី និងអង្គការអន្តរជាតិ ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល សៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា គ្រោងនឹងប្រព្រឹត្តិទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ទីតាំងដែលត្រូវចុះពិនិត្យមើលរួមមាន អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សណ្ឋាគារសុខា និងទីតាំងមួយចំនួនស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមកិច្ចសហការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាប។

ក្នុងឱកាសចុះពិនិត្យនេះ ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដល់គ្រប់ភាគីពាក់ព័ន្ធក្នុងខេត្ត ព្រមទាំងបានបញ្ជាក់ថា ព្រឹត្តិការណ៍រៀបចំកិច្ចប្រជុំ អនុសញ្ញាអូតាវ៉ាក្នុងទឹកដីខេត្តសៀមរាបនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយដែលបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាមិនត្រឹមតែជាប្រធានប៉ុណ្ណោះទេ គឺប្រជាជនកម្ពុជាទាំងមូលជាប្រធាន នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរពាក់ព័ន្ធនឹងវិស័យសកម្មភាពមីនថ្នាក់ពិភពលោក ហើយប្រជាជនកម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជុំវិញពិភពលោក ជាពិសេសអ្នកខេត្តសៀមរាប និងអ្នករកស៊ីផ្នែកវិស័យសេវាកម្មទេសចរណ៍។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ នឹងផ្តល់សារវិជ្ជមានពីកម្ពុជា និងមានសារៈសំខាន់បំផុតទៅកាន់ពិភពលោកថា ប្រទេសកម្ពុជា បានទទួលសុខសន្តិភាព និងសុវត្ថិភាពពេញលេញក្រោម នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងខណៈពេលប្រទេសមួយចំនួនកំពុងជួបនូវវិបត្តិសង្រ្គាម និងទាមទារឱ្យមានការចូលរួមថែរក្សាសន្តិភាព និងការងារបោសសម្អាតមីន។

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធក្នុងខេត្តសៀមរាបទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ផ្តល់ស្នាមញញឹម និងទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាមួយនឹងវប្បធម៌ប្រពៃណីដ៏យូរលង់របស់កម្ពុជា ចំពោះគណៈប្រតិភូជុំវិញពិភពលោកនេះ៕

អត្ថបទដែលជាប់ទាក់ទង