អ្នកនាំពាក្យប្រកាសលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសថៃ
ភ្នំពេញ៖ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសថៃ បន្ទាប់ពីសម្តេចបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ប្រកបដោយជោគជ័យគួរជាទីមោទនៈ។
ទស្សនកិច្ចនេះ បានពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរស្របតាមស្មារតីនៃការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕