**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក

ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនៅថៃ ទទួលបានលទ្ធផលល្អប្រសើរហួសពីការរំពឹងទុក

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័របានបង្ហាញជាសង្ខេបនូវលទ្ធផលដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃ ដោយលោកអះអាងថា ទស្សនកិច្ចនេះទទួលបានលទ្ធផលល្អប្រសើរហួសការរំពឹងទុក។

ទស្សនកិច្ចជាផ្លូវការពេញ១ថ្ងៃ នៅប្រទេសថៃ របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមការអញ្ជើញរបស់ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ខណៈដែលនាយករដ្ឋមន្រ្តីថៃរូបនេះ ក៏បានជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសទី១ សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសរបស់ខ្លួនផងដែរ។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងបាងកក សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលគាល់ ព្រះមហាក្សត្រថៃ ព្រះបាទ មហាវិច្ឆិរ៉ា ឡុងកន (Maha Vajiralongkorn) និងបានជួបសម្តែងការគួរសមជាមួយ លោក វ៉ាន់មូហាម៉ាត់ណ មះថា ប្រធានរដ្ឋសភាថៃ និងប្រធានព្រឹទ្ធសភា លោកសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ ព្រមទាំងបន្តជួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតអញ្ជើញក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ តាមរយៈការថ្លែងសន្ទរកថា គន្លឹះបើកព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ថែមទៀត។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានលើកឡើងថា ប្រមុខនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលទើបឡើងកាន់តំណែងតំណាលគ្នា បានជួបគ្នាចំនួន៤លើករួចមកហើយ។ លោកនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ សម្រេចជ្រើសរើសយកកម្ពុជា នៃទស្សនកិច្ចទី១ បង្អស់ របស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីថៃ នៅក្រៅប្រទេស ដែលព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងនូវឆន្ទៈនយោបាយមួយយ៉ាងពិតប្រាកដ របស់ថៃ ក្នុងការធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ រឹងរឹតតែល្អប្រសើរ។
ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា កម្ពុជា និងថៃ បានសម្រេចប្រកាសពង្រឹងទំនាក់ទំនងការទូត ដោយនៅម្ខាងកម្ពុជា បង្កើនស្ថានអគ្គកុងស៊ុលនៅខេត្តសុងខ្លា និងនៅម្ខាងទៀតថៃបង្កើតស្ថានអគ្គកុងស៊ុល នៅខេត្តសៀមរាប។ សម្រាប់គោលដៅចម្បងគឺជួយសម្រួលកិច្ចការកុងស៊ុល និងជួយជំរុញផ្នែកពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ចំណុចនេះ ជាលទ្ធផលសម្រេចបានផ្នែកនយោបាយ និងការទូតក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងបាងកក ប្រទេសថៃ។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា សម្រាប់ដំណើរការសន្តិសុខ និងការពារជាតិ គឺថ្នាក់ដឹកនាំកម្ពុជា និងថៃ បានមូលមតិគ្នា ជំរុញសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការជួញដូរខុសច្បាប់នៃសម្បត្តិវប្បធម៌ ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការជំរុញការកសាងព្រំដែនកម្ពុជា-ថៃ ឱ្យទៅជាព្រំដែនសន្តិភាព និងវិបុលភាព។

ឯកឧត្ដមបានឱ្យដឹងថា លទ្ធផលមួយទៀតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលើផ្នែកវិនិយោគ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ថៃ គឺជាដៃគូសេដ្ឋកិច្ចសំខាន់ណាស់របស់កម្ពុជា ថៃជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៥ ដែលដាក់ទុនរកស៉ីនៅកម្ពុជា។ ខណៈនៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ជនជាតិថៃ បានមកលេងកម្សាន្តនៅកម្ពុជា មានចំនួនច្រើនជាងគេបង្អស់ គឺប្រមាណជិត២លាននាក់។ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីថៃ កើនដល់ជាង៨ពាន់លានដុល្លារ នៅឆ្នាំ២០២៣ កន្លងទៅ។

ឯកឧត្ដមបានបន្ថែមថា «កម្ពុជា-ថៃ បានឯកភាពគ្នា បង្កើតក្រុមការងារចម្រុះដើម្បីសិក្សា និងផ្តើមអនុវត្តការបង្កើនឡើងនូវតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា ដែលជាគោលដៅសេដ្ឋកិច្ចសុទ្ធសាធ ដែលផ្សារភ្ជាប់ខ្សែសង្វាក់ផលិតកម្ម នៃប្រទេសទាំងពីរ ពិសេសនៅលើវិស័យយានយន្ត អគ្គិសនី និងសម្ភារៈអេឡិចត្រនិក នេះគឺសំណើររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់លោកនាយករដ្ឋមន្ត្រីថៃ»។

ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពគ្នាពង្រឹងទំនាក់ទំនងលើការរក្សាសន្តិសុខថាមពល កិច្ចសហប្រតិបត្តិការរុករកប្រភពថាមពលថ្មីៗ ជាបន្តទៀត។ lokបានគូសបញ្ជាក់ថា កម្ពុជា និងថៃ បានឯកភាពគ្នា សម្រួលដំណើរទៅវិញ ទៅមករបស់ពលករ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។ ឧទាហរណ៍ការសម្រួលថ្លៃទិដ្ឋាការគ្នាទៅវិញទៅមក។ កម្ពុជា និងថៃ ក៏បានប្តេជ្ញាចិត្តខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ស្របតាមទិសស្លោក គឺ «ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍តែមួយ»។បន្ថែមពីនេះ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាចំនួន៥៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ
៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ
៤៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ
៥៖ អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ៕

អត្ថបទដែលជាប់ទាក់ទង