ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ រឿងបើកច្រកប្រាសាទព្រះវិហារមិនមាននិយាយនោះទេ ក្នុងជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ
ភ្នំពេញ៖ ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសន្និសីទសារព័ត៌មាន បានបញ្ជាក់ថា ក្នុងជំនួបនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ មិនមានលើកឡើងនោះឡើយ អំពីរឿងបើកច្រកឱ្យអ្នកទេសចរថៃ ចូលមកកាន់ប្រាសាទព្រះវិហារ។
សូមបញ្ជាក់ថា ច្រកចូលប្រាសាទព្រះវិហារ តាមខេត្តស៊ីសាកេត ប្រទេសថៃ ត្រូវបានបិទរយៈពេល១៦ឆ្នាំមកហើយ ពោលចាប់តាំងពីឆ្នាំ២០០៨មក ខណៈដែលប្រជាជន និងអ្នកនយោបាយថៃ មានបំណងចង់ឱ្យបើកច្រកនេះវិញ ដើម្បីឱ្យអ្នកទេសចរអាចចូលមកកាន់ប្រាសាទព្រះវិហារ៕