ឯកឧត្តម ប៊ុន ហុន ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារសាពាក់ព័ន្ធនឹងសេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងយុត្តិធម៌រុស្ស៊ី
ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារសាពាក់ព័ន្ធនឹងសេចក្តីព្រាងអនុស្សារណៈ នៃការយោគយល់គ្នារវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងអង្គការមិនរកប្រាក់ចំណេញ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សេចក្តីព្រាងអនុស្សារណៈនេះមានគោលបំណងកំណត់អំពីបែបបទ និងនីតិវិធីសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ រវាងគូភាគី ដើម្បីផ្លាស់ប្តូរព័ត៌មានក្នុងការអនុវត្តន៍ច្បាប់ពាក់ព័ន្ធនឹងអង្គការមិនយកប្រាក់ចំណេញដែលបានកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសនៃគូភាគី ក្នុងគោលដៅរួមសហការគ្នា បង្ការ និងទប់ស្កាត់ការសម្អាតប្រាក់ហិរញ្ញប្បទាន និងហិរញ្ញប្បទានភេរវកម្ម ដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕