**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ត្រូវបន្តសហការជាមួយប្រទេសជាប់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលអាចជះឥទ្ធិពល ដល់សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ហើយប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព និងការអភិវឌ្ឍ។

កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការវរសេនាតូច និងឃ្លាំងដាក់សម្ភារ សរុបចំនួន ៩ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ សំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង ពលទាហាន គ្រួសារកងទ័ព ប្រជាពលរដ្ឋ ។

នៅក្នុងសន្ទរកថាស្វាគមន៍ និងរបាយការណ៍ ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី និងលោកជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដែលជានិច្ចជាកាលតែងគិតគូរយកចិត្តទុកដាក់សុខទុក្ខ សុខមាលភាព និងជីវភាពរស់កងទ័ពជាប្រចាំ ធ្វើឲ្យកងទ័ពមានភាពកក់ក្ដៅ ។ ប្តេជ្ញាការពារបូរណភាពទឹកដី ការពារសន្តិភាព ការពាររាជរដ្ឋាភិបាល និងគាំទ្រជានិច្ចលើការដឹកនាំរបស់សម្តេចធិបតី ។ ដើម្បីឆ្លើយតបនឹងដឹងគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបានចំពោះសម្តេចធិបតី យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាគ្រប់ៗអណត្តិ ។

ក្នុងឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានពាំនាំការសួរសុខទុក្ខ និងសេចក្តីនឹករឭកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ។

ឯកឧត្តម ក៏បានថ្លែងកោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ក្នុងពេលប្រទេសជាតិមានសុខសន្តិភាព ក្រៅពីភារកិច្ចស្នូល កងពលតូចអន្តរាគមន៍លេខ១២៨ មានតួនាទីសហការជាមួយកងកម្លាំងអជ្ញាធរដែនដី បានចុះជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បានទាន់ពេលវេលា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវបន្តគោរពអនុវត្តបទបញ្ញត្តិទាំង១០ របស់សម្តេចតេជោ និងបទបញ្ជាផ្សេងៗ របស់សម្តេចធិបតី អោយបានម៉ឹងម៉ាត់ ។ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តសហការគ្នាជាមួយប្រទេសជាប់ព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀត ដែលអាចជះឥទ្ធិពល ដល់សន្តិសុខក្នុងប្រទេស និងក្នុងតំបន់ ហើយប្រែក្លាយតំបន់ព្រំដែន ជាតំបន់សន្តិភាព និងការអភិវឌ្ឍ។ បន្តចូលរួមគាំទ្រនិងអនុវត្ត ប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ ទៅលើគោលនយោបាយរាជរដ្ឋាភិបាល និងកំណែទម្រង់លើវិស័យយោធា ទំនើបកម្មយោធា ជាពិសេសប្តេជ្ញាថែរក្សាការពារសុខសន្តិភាពឱ្យខានតែបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានិត បានឧបត្ថម្ភថវិកាដល់អង្គភាព និងប្រគល់អំណោយ ជូនដល់គ្រួសារទ័ព និងប្រជាពលរដ្ឋ ដែលជួបការខ្វះខាតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង