**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤កន្លងទៅ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា។ អនុក្រឹត្យនេះ មាន១២ជំពូក និង២៥មាត្រា អនុក្រឹត្យនេះកំណត់អំពីការគ្រប់គ្រងសន្តិសុខអាកាសចរណ៍ស៊ីវិលនៅក្នុងកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃអាកាសចរណ៍ស៊ីវិល ការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកដំណើរ ក្រុមអាកាសយានិក បុគ្គលិកបម្រើការងារលើផ្ទៃដី សាធារណជនទូទៅ អាកាសយាន អាកាសយានដ្ឋានអន្តរជាតិ អាកាសយានដ្ឋានមូលដ្ឋាន និងឋបនីយភណ្ឌអាកាសយានដ្ឋាន ព្រមទាំងប្រឆាំង នឹងអំពើរំលោភបំពានច្បាប់នៅលើផ្ទៃដីដែលពាក់ព័ន្ធជាមួយនឹងសកម្មភាពអាកាសចរណ៍ស៊ីវិល និងពេលកំពុងហោះហើរ។

គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា មានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន អមដោយអនុប្រធានប្រចាំការ ១រូប, អនុប្រធាន ១១រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។ គណៈកម្មាធិការជាតិនេះ ត្រូវធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងការងារសន្ដិសុខអាកាសចរណ៍ស៉ីវិលនៅកម្ពុជា។

គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិលកម្ពុជា មានភារកិច្ចដូចខាងក្រោម៖
-ដឹកនាំ និងគ្រប់គ្រងការងារសន្តិសុខអាកាសចរណ៍ស៊ីវិលនៅក្នុងព្រះរាជាណាចក្រកម្ពុជា
-ដឹកនាំ សម្របសម្រួល ក៏ដូចជាដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសល្អប្រសើរនៅអាកាសយានដ្ឋាន
-រៀបចំកម្មវិធីជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល កម្មវិធីជាតិត្រួតពិនិត្យគុណភាពសន្តិសុខអាកាសចរណ៍ស៊ីវិល កម្មវិធីជាតិបណ្តុះបណ្តាលសន្តិសុខអាកាសចរណ៍ស៊ីវិល និងកម្មវិធីជាតិសម្របសម្រួល ការដឹកជញ្ជូនផ្លូវអាកាស ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
-ពិនិត្យលើគោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញា ពិធីសារ អនុស្សរណៈនៃការយោគយល់គ្ន និងកិច្ចព្រមព្រៀងអន្តរជាតិនានាស្តីពីសន្តិសុខអាកាសចរណ៍ស៊ីវិល ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច
-បែងចែក និងប្រគល់ភារកិច្ចដល់មន្ត្រីនិងកងកម្លាំងក្រោមឱវាទ និងក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីអនុវត្តតាមកម្មវិធីជាតិសន្តិសុខអាកាសចរណ៍ស៊ីវិល គោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញ ពិធីសារ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសន្តិសុខអាកាសចរណ៍ ស៊ីវិល ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តកម្មវិធីជាតិអាកាសចរណ៍ស៊ីវិល គោលនយោបាយជាតិ សន្ធិសញ្ញា អនុសញ្ញា ពិធីសារ អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសន្តិសុខអាកាសចរណ៍ស៊ីវិល ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
-ពិនិត្យ និងសម្រេចលើការគ្រប់គ្រងតំបន់ពិសេស ក្នុងបរិវេណអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា
-ពិនិត្យ និងសម្រេចលើបទប្បញ្ញត្តិស្តីពីការផ្តល់បណ្ណចេញ-ចូលអាកាសយានដ្ឋានសម្រាប់រថយន្ត និងសម្រាប់មន្ត្រីរាជការ និងបុគ្គលិកនៃក្រសួង ស្ថាប័ន អង្គទូត អគ្គកុងស៊ុល អង្គការនានា និងក្រុមហ៊ុនឯកជន ដែលមានភារកិច្ចចាំបាច់
-បូកសរុបសភាពការណ៍ និងសកម្មភាពការងារសន្តិសុខអាកាសចរណ៍ស៊ីវិល ដើម្បីរាយការណ៍ជូន រាជរដ្ឋាភិបាល
-អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង