**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

សម្តេច ឃួន សុដារី៖ សន្តិភាព ធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍ និងប្រើប្រាស់គ្រប់សក្តានុពល ដើម្បីការរីកចម្រើនរបស់សង្គមជាតិ

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាកម្ពុជាមានសក្តានុពលជាច្រើនសន្ធឹកសន្ធាប់ទំាងសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ប៉ុន្តែដោយសារភ្លើងសង្រ្គាម បានធ្វើឱ្យកម្ពុជាយឺតយ៉ាវឬរំលេងសក្តានុពលដែលមាន តួរយ៉ាងដូចជា វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនេះជាដើម។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដឹកនាំដោយលោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានស្តីទីសមាគម ចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍នៅក្នុងការត្រៀមរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ ដែលនឹងប្រព្រឹត្ដទៅក្នុងខែមីនា ឆ្នាំ២០២៤ ខាងមុខ។

នៅក្នុងឱកាសនោះសម្តេចរដ្ឋសធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជាមានសុខសន្តិពេញលេញ ដែលបានមកពីពលិកម្មយ៉ាងធំធេងរបស់មគ្គុសទេសក៍ដ៏ឆ្នើម គឺ សម្តេចតេជោ ហ៊ុន សែន ហើយសន្តិភាពនិងស្ថិរភាពសង្គម បានបន្តថែររក្សានិងការពារយ៉ាងម៉ឹងម៉ាត់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ក្នុងការដឹកនាំនាវាកម្ពុជាឈានឆ្ពោះកាន់វឌ្ឍនភាពជាបន្តទៅទៀត។

លោកបណ្ឌិត ឆាយ ស៊ីណាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចរដ្ឋសភាធិបតី ដែលបានឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមចូលជួបសម្តែងការគួរ និងទទួលអនុសាសន៍នាឱកាសនេះ។ លោកបណ្ឌិត ប្រធានសមាគម បានរាយការណ៍ពីការងារនិងសមិទ្ធផលដែលសមាគមសម្រេចបាន នាពេលកន្លងមនៅក្នុងការចូលរួមលើកកកម្ពស់វិស័យពាណិជ្ជកម្មនៅកម្ពុជា។ ក្រៅពីការធ្វើជំនួញ និងការកៀរគរអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សមាគមក៏បានចូលរួមការងារសង្គម សកម្មភាពមនុស្សធម៌ នៅក្នុងនោះក៏បានចូលរួមលើកកម្ពស់សមភាពយេនឌ័រផងដែរ តាមរយៈការផ្តល់តម្លៃដល់ស្នាដៃចម្លាក់របស់បងប្អូនស្រ្តី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការរៀបចំការតាំងពិព័រណ៍គ្រឿងអលង្ការ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជាថា ជាព្រឹត្តិការណ៍សំខាន់ ពីព្រោះមិនត្រឹមជួយដល់លើកកម្ពស់វិស័យគ្រឿងអលង្ការប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍សម្រាប់ទាក់ទាញអ្នកវិនិយោគទុនពីបរទេស មកបណ្តាក់ទុននៅកម្ពុជានិងជាឱកាសដែលកម្ពុជាអាចស្រូបទាញអ្នកទេសចរ ពាណិជ្ជករ និងអ្នកវិនិយោគ ស្របពេលដែលយើងបង្ហាញពីប្រពៃណី ទំនៀមទំលាប់ សម្បត្តិវប្បធម៌ជាតិ ស្នាដៃសិល្បៈចម្លាក់របស់កូនខ្មែរ ដល់ភ្ញៀវបរទេសបានស្គាល់ ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថាកម្ពុជាជាទឹកដីសុវណ្ណភូមិ ដែលមានពោរពេញដោយសម្បតិ្តវប្បធម៌ និងធនធានធម្មជាតិ ដូច្នេះការរក្សាបាននូវសុខសន្តិភាពគឺកម្ពុជានឹងទទួលការរីកចម្រើន អភិវឌ្ឍន៍គ្រប់វិស័យជាលំដាប់ ដោយសារសន្តិភាពនិងការអភិវឌ្ឍជាចំណងពីរលើខ្សែតែមួយ។ សម្តេចក៏បានជំរុញលើកទឹកចិត្តផងដែរ ឱ្យមានការកែច្នៃគ្រឿងអលង្ការ និងត្បូងមានតម្លៃ ប្រកបដោយប្រណីតភាព និងគុណភាពខ្ពស់ ព្រមទាំងរំលេចពីក្បូរក្បាច់រចនារបស់ខ្មែរដ៏ល្អផូរផង់ ដើម្បីទាក់ទាញការជឿទុកចិត្តទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង