**ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន លុបចោលការហោះហើរទៅកោះបាលី ដោយសារបារម្ភនឹងបន្ទុះភ្នំភ្លើង និងប៉ើងផេះពាសពេញមេឃ**តម្លៃ Bitcoin ហក់ឡើងឈានដល់ កំណត់ត្រាថ្មីលើសពី ៩៣.៤០០ដុល្លារ ក្នុងមួយកាក់**ហ្វីលីពីន បញ្ជាឲ្យជម្លៀសពលរដ្ឋចេញ មុនពេលព្យុះទីហ្វុង Usagi បោកបក់មកដល់**ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីជិតផុតអាណត្តិ ចូ បៃឌិន ជួបពិភាក្សាគ្នាទល់មុខ ពីវិបត្តិអ៊ុយក្រែន និងមជ្ឈិមបូព៌ា**លោក Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្ម**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារជូនពរ បងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**តោះមកស្គាល់ឈ្មោះ និងលេខទូរស័ព្ទ អ្នកនាំពាក្យនៅស្ថាប័នតុលាការទូទាំងប្រទេស**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត**ឧត្ដមសេនីយ៍ទោ ហេង មករា៖ ការងារហ្វឹកហ្វឺនជាប្រភពកសាងធនធានមនុស្ស ធានាទាំងបរិមាណ និងគុណភាព ឆ្លើយតបទៅនឹងកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ**អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយកីឡាករទូក ដែលត្រូវចូលរួមប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ**ហ្វីលីពីន អះអាងថា ខ្លួននឹងអនុវត្តតាមដីការបស់ប៉ូលិស Interpol ប្រសិនបើអង្គភាពនេះចេញដីកាសម្រាប់ចាប់ខ្លួនអតីតប្រធានាធិបតី**សហរដ្ឋអាមេរិក នឹងបើកសម្ពោធមូលដ្ឋានការពារដែនអាកាសថ្មីនៅប៉ូឡូញ ក្នុងបរិបទភូមិសាស្ត្រនយោបាយមិនប្រាកដ**ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រី និងមន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខណ្ឌ ជិះកាណូតពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងទន្លេ**ឥណ្ឌាថា អ័ព្ទពុលគ្របដណ្តប់ទីក្រុងដេលី ធ្វើឱ្យការមើលឃើញធ្លាក់ចុះ និងគំរាមកំហែងដល់ជើងហោះហើរ**រដ្ឋមន្រ្តីការបរទេសអាមេរិក ជួបពិភាក្សាជាមួយប្រមុខអង្គការណាតូ អំពីអ៊ុយក្រែន មុនលោក ដូណាល់ ត្រាំ ត្រឡប់មកសេតវិមានសាជាថ្មី**រដ្ឋាភិបាលកាណាដា សម្រេចចិត្តដំឡើងកម្រិតការិយាល័យស្ថានទូត ទៅជាស្ថានទូតកាណាដានៅភ្នំពេញ**រយៈពេល ១០ខែ ឆ្នាំ២០២៤នេះ កម្ពុជានាំចេញទំនិញក្នុងទឹកប្រាក់ជាង២១ពាន់លានដុល្លារ កើនឡើង១៦%**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ សរុបចំនួន៣៤៦គម្រោង ក្នុងទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែមកនេះ**សោកស្ដាយ! សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈអ្នកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ ជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយពុំទទួលប្រាក់បំណាច់មុខងារ

ស្ថានទូតជប៉ុនប្រចាំកម្ពុជា ផ្តល់ជំនួយឥតសំណងជាង ៧ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម កាយសម្បទាខេត្តសៀមរាប

ភ្នំពេញ៖ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ តំណាងឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកមូលនិធិជនពិការ បានចូលរួមក្នុងពិធីចុះហត្ថលេខាលើគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុនចំនួន ១៩៨,៧៨៥ដុល្លារអាមេរិក លើគម្រោងចំនួន២ គឺគម្រោងផ្តល់ម៉ាស៊ីនផលិតជើងសិប្បនិម្មិត និងឧបករណ៍ព្យាបាលដោយចលនា នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាបចំនួន ៧១,១៣៧ដុល្លារអាមេរិក និងគម្រោងសាងសង់អគារមន្ទីរពេទ្យថ្មី នៅមណ្ឌលសុខភាពរវៀង ក្នុងខេត្តព្រះវិហារចំនួន ១២៦,៦៤៨ដុល្លារអាមេរិក។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី អគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមូលនិធិជនពិការ ប្រធានមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទាសៀមរាប មន្រ្តីសុខាភិបាលខេត្តព្រះវិហារ និងមន្រ្តីស្ថានទូតជប៉ុនជាច្រើនរូប។

លោក ម៉ុម សុត្ថារ៉ា នាយករងមូលនិធិជនពិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែយកចិត្តទុកដាក់ជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តួយ៉ាងគម្រោងផ្តល់ជំនួយឥតសំណង KUSANONE (គូសាណូណិ) របស់ស្ថានទូតជប៉ុននេះ បានគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៤រួចមកហើយ គឺនៅខេត្តក្រចេះ តាកែវ ព្រៃវែង និងគៀនឃ្លាំង។

លោកបន្តថា ការផ្តល់ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តម្លើងឧបករណ៍ផលិតជើងសិប្បនិម្មិត និងស្តារលទ្ធភាពពលកម្ម ចំនួន១២ប្រភេទ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាក្នុងខេត្តសៀមរាប។

លោកសង្ឃឹមថា គម្រោងនេះនឹងជួយកែលម្អសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ឱ្យកាន់តែល្អប្រសើរជាងមុន ដើម្បីលើកម្ពស់សុខុមាលភាព និងលទ្ធភាពរបស់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គមឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង