**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សន្ដិសុខ សណ្តាប់ធ្នាប់ ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក មានភាពល្អប្រសើរ ប្រជាពលរដ្ឋមកចូលរួមកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានកាត់ទោស ពីបទបំពានច្បាប់បោះឆ្នោត**ពិធីបុណ្យអុំទូក បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ ដ៏ទាក់ទាញ**ប្រធានាធិបតីរុស្ស៊ី នឹងពិនិត្យមើលបញ្ហាល្បឿនយឺត និងការរំខានមួយចំនួននៅលើ YouTube ក្នុងប្រទេសរបស់ខ្លួន**រដ្ឋាភិបាលក្រុងគៀវ បានយកចិត្តទុកដាក់លើសន្តិសុខជាជាងបញ្ហាទឹកដី**រួមគ្នាកសាងភាពជាដៃគូអាស៊ី-ប៉ាស៊ីហ្វិកដែលស្និទ្ធស្នាលគ្នា ជួយគ្នា និងទទួលផលប្រយោជន៍គ្នាទៅវិញទៅមក**ប្រជាជនសិង្ហបុរី ប្រមាណ ២,៩លាននាក់ មានអាយុចាប់ពី ២១ឆ្នាំឡើងនឹងទទួលសាច់ប្រាក់ចន្លោះពី ២០០ ទៅ ៦០០ដុល្លារសិង្ហបុរី **ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**ហ្វីលីពីន កំពុងត្រៀមលក្ខណៈប្រឈមនឹងព្យុះ Man-yi បន្ទាប់ពីឥទ្ធិពលព្យុះ Usagi បានថមថយ**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង

ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ

ភ្នំពេញ៖ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងការបិទសន្និបាតហើយនោះ ក្នុងកម្មវិធីរសៀលថ្ងៃនេះ ក៏មានការប្រកាសដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ២០២៤-២០២៨» ផង​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការតាមដានត្រួតពិនិត្យជាប់ជាប្រចាំជាការចាំបាច់ណាស់ ដើម្បីឱ្យការអនុវត្តន៍ផែនការសកម្មភាពនានា ដែលដាក់ចេញទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អ។ សម្តេចបានថ្លែងនូវការអរគុណ និងកោតសរសើរដល់ឯកឧត្តម អ៉ិត សំហេង អតីតរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដឹកនាំក្រសួងឱ្យសម្រេចបានលទ្ធផលការងារល្អប្រសើរជាច្រើន ពេលកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការ អនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា ស្របតាមនិន្នាការតំបន់ និង សកលលោក ប្រកបដោយភាពទន់ភ្លន់, រស់រវើក និងសហការស្អិតរមួតជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង «ប្រជាជនម្នាក់មានអាជីពមួយ» ។ ក្រសួងការងារ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និង ផ្សព្វផ្សាយឱ្យបានទូលំទូលាយ នៅទូទាំងប្រទេសសំដៅជំរុញ និងលើកកម្ពស់ការយល់ដឹងជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ, និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និង គ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍។

ពាក់ព័ន្ធទៅនឹងដំណើរបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសថៃកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចនៅថៃ ទទួលបានផ្លែផ្កាធំៗចំនួន៣។ សម្តេចបានថ្លែងទៀត ថា រយៈពេល៨ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ ១៧២គម្រោង ជាមួយទុនជិត ៤ពាន់លានដុល្លារ។ សម្ដេចបន្តថា កម្ពុជា និងថៃ បានឯកភាពគ្នាទាញយកផលប្រេងកាតលើតំបន់ត្រួតស៊ីគ្នា។ ការព្រមព្រៀងជាមួយថៃយកប្រេងនៅតំបន់ត្រួតស៊ីគ្នានេះ ដើម្បីប្រយោជន៍សេដ្ឋកិច្ច និងប្រភពថាមពល។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ដោយចោទជាសំណួរថា តើការទាញយកប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខថាមពល ជាការក្បត់ជាតិឬ? ។ សម្តេចធិបតីបានថ្លែងថា «ត្រកូលហ៊ុន» គ្មានបំណង ឬធ្វើសកម្មភាព ដែលក្បត់ប្រយោជន៍ជាតិនោះឡើយ។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅពេលខាងមុខ កម្ពុជាក៏មានសិទ្ធស្នើសុំដាក់ «សង្ក្រាន្តនៅខ្មែរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានដែរ។ សម្តេចបានថ្លែងទៀតថា នាយករដ្ឋមន្ត្រីថៃបាន ឯកភាពតាមសំណើសម្តេច មិនយកថ្លៃទិដ្ឋាកាពីពលរដ្ឋខ្មែរដែលចេញមកលេងចូលឆ្នាំនៅខ្មែរនោះទេ។ សម្តេចក៏បានណែនាំឱ្យទូតខ្មែររៀបចំកម្មវិធីលេងកម្សាន្តជូនពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។ ជាមួយគ្នានោះសម្តេចបានស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។

នៅក្នុងឱកាស នៃពិធីបិទសន្និបាតនេះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយសជូនដល់មន្ត្រីមានស្នាដៃល្អ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង