**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ១០នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណី លួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យចំនួន១០នាក់និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនិតិវិធីពាក់ព័ន្ធករណី លួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ៖យោងតាមពាក្យ      បណ្តឹងរបស់ឈ្មោះ បួន ស្រីម៉ុច ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីលួច។

ក្រោយទទួលបណ្ដឹង នៅវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី០៧ ខែកម្ភៈ ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវតាមវិធានការជំនាញ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១០នាក់ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងរក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យដឹងថា៖ ជនសង្ស័យទាំង១០នាក់ ១-ឈ្មោះ អឿន បូ ភេទប្រុស អាយុ១៨ឆ្នាំ,២-ឈ្មោះ គឿម ម៉ាប់ ភេទប្រុស អាយុ៤៣ឆ្នាំ,៣-ឈ្មោះ ម៉ៅ ត្រឹម ភេទប្រុស អាយុ៣៣ឆ្នាំ, ៤-ឈ្មោះ សុខ ដេវីត (ម៉ូវ) ភេទប្រុស អាយុ១៧ឆ្នាំ , ៥-ឈ្មោះ ពៅ ដូច (គា) ភេទប្រុស អាយុ១៧ឆ្នាំ, ៦-ឈ្មោះ ឡុន ឡែន ភេទស្រី អាយុ៤៣ឆ្នាំ, ៧-ឈ្មោះ ខា ឡុង(ឆ្កែ) ភេទប្រុស អាយុ១៨ឆ្នាំ, ៨-ឈ្មោះ ប៊ុណ្ណា ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ, ៩-ឈ្មោះ សន សា ភេទប្រុស អាយុ៣២ឆ្នាំ , ១០-ឈ្មោះ ធៀ សាវឿន(ប៉ែត) ភេទប្រុស អាយុ៤០ឆ្នាំ។ ជនសង្ស័យ័ទាំង១០ នាក់ បច្ចុប្បន្នស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។

វត្ថុតាងចាប់យកមាន ១-ម៉ូតូម៉ាកហុង ដាឃ្លិច ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខពោធិសាត់ 1M-6426 ចំនួន ០១គ្រឿង, ២-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ផលិតឆ្នាំ២០២២ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៣-ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៤-ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៥-ម៉ូតូម៉ាក វ៉េវ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៦-ម៉ូតូម៉ាកហុងដា CBR ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៧-ម៉ូតូម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង, ៨-ផ្លាកលេខម៉ូតូ ចំនួន០៥សន្លឹក និងសម្ភារៈសម្រាប់ដោះបំបែកគ្រឿងម៉ូតូមួយចំនួនទៀត(រក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត)។៩-ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះវិញ), ១០-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌ផ្កាឈូក ចំនួន១៩៩គ្រាប់, ១១-គ្រឿងញៀនប្រភេទគ្រាប់WY ពណ៌បៃតង ចំនួន០៤គ្រាប់, ១២-គ្រឿងញៀនប្រភេទខេទឹកកក ចំនួន១៥កូនថង់, ១៣-កំប៉ុងពណ៌ខ្មៅ សម្រាប់ដាក់គ្រឿងញៀនចំនួន០១កំប៉ុង។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា៖ មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបានទទួលពាក្យបណ្តឹងពីជនរងគ្រោះបាត់ម៉ូតូម៉ាកហុងដា Zomer X ពណ៌ក្រហមលាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាក លេខ សៀមរាប-1Z 8849 ដែលទុកមុខបន្ទប់នៅម្តុំវត្តត្រាច កាលថ្ងៃទី០២ ខែកុម្ភៈ ភ្លាមនោះជនរងគ្រោះ បានសុំអ្នកជិតខាងឆែកកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញក្រុមចោរមានគ្នាចំនួន០២នាក់បានធ្វើ សកម្មភាព លួចម៉ូតូរបស់ ជនរងគ្រោះខាងលើ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងដែរថា៖ បានបញ្ជាក់ទៀតថានៅវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ឡុន ឡែន ភេទស្រី ជាអ្នកទិញម៉ូតូ របស់ដើមបណ្ដឹងលើខាងលើ ហើយយកមកសួរនាំ បន្ទាប់ពីសួរនាំរួចបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញម៉ូតូពីក្រុមចោរ ដែលធ្វើសកម្មភាពលួចពិតប្រាកដមែន។

បន្ទាប់ពីទទួលបានចម្លើយសារភាពកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបន្តស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់បន្ថែមទៀតនៅចំណុចបន្ទប់ជួលមួយកន្លែង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ ទាំង១០នាក់ បានសារ ភាពថា ពួកខ្លួនពិតជាបានលួច រក្សាទុក ចែកចាយសារធាតុញៀនដោយខុសច្បាប់ និងទទួលផលចោរកម្ម ពិតប្រាកដមែន។
ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្តតាមនីតិវិធី ចំណែកម៉ូតូជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕

អត្ថបទដែលជាប់ទាក់ទង