**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

ប្រធានគណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភា អញ្ជើញចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅខេត្តក្រចេះ

ភ្នំពេញ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) បានអញ្ជើញដឹកនាំគណៈប្រតិភូចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្ដម ស្រេង សុភាព អភិបាលខេត្តក្រចេះស្តីទី ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុក របស់គណៈកម្មការដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលាខេត្តក្រចេះ។

ក្នុងជំនួបពិភាក្សាការងារ ឯកឧត្តម សរ ចំរុង បានជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទីរបស់រដ្ឋសភា និងតួនាទីគណៈកម្មកាទី១ នៃរដ្ឋសភា រដ្ឋសភាមានភារកិច្ចសំខាន់ៗចំនួន៣ គឺ ១-ការងារអនុម័តច្បាប់ ២-ការងារតាមដានការអនុវត្តច្បាប់ និង៣-ការងារភាពជាអ្នកតំណាង ។ ឯកឧត្តមបានបន្តថា ចាប់ពីអាណត្តិទី១ រហូតដល់អាណត្តិទី៧ នៃរដ្ឋសភា រដ្ឋសភាបានអនុម័តច្បាប់ចំនួន ៦៥៤ច្បាប់ ។

ឯកឧត្តមបានមានប្រសាសន៍ទៀតថាក្នុងឆ្នាំ២០២៣ នៃអាណត្តិទី៧ គណៈកម្មការបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ -ពាក្យបណ្តឹងចំនួន ១១២រឿង -អន្តរាគមន៍ពាក្យបណ្តឹងចំនួន ៤៥រឿង -តម្កល់ទុកឥចាត់ការចំនួន ៤រឿង -បណ្តឹងកំពុងពិនិត្យបន្តចំនួន ៦៣រឿង (បន្តយកមកពិនិត្យក្នុងឆ្នាំ២០២៤)
-លិខិតឆ្លើយតបពីក្រសួងស្ថាប័នពាក់ព័ន្ធបានចំនួន ១៤លិខិត។ ក្នុងអាណត្តិទី៦ នៃរដ្ឋសភា គណៈកម្មការបានចុះបំពេញបេសកកម្ម ដើម្បីពិនិត្យសិក្សាស្វែងយល់ និងតាមដានការអនុវត្តច្បាប់របស់អាជ្ញាធរថ្នាក់ក្រោមជាតិចំនួន ៨លើកនៅតាមបណ្តាខេត្តចំនួន ២៤ខេត្ត ។ ឯកឧត្តមបានបន្តថាក្នុងអាណត្តិទី៧ នៃរដ្ឋសភា គណៈកម្មការ នឹងជួបពិភាក្សារការងារជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួង អធិការកិច្ច នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ។

ឯកឧត្ដម ស្រេង សុភាព បានជម្រាបជូនគណ:ប្រតិភូថាលើការដោះស្រាយវិវាទដីធ្លី ខេត្តមានក្រុមការងារ និងលេខាធិការដ្ឋានដោះស្រាយវិវាទដីធ្លីជាសេនាធិការ។ យន្តការដោះស្រាយគឺគណៈកម្មការសុរិយោដី និងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។

ឯកឧត្តមបានបន្តថាក្នុងការដោះស្រាយសម្របសម្រួលតាមយន្តការគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ រដ្ឋបាលខេត្តបានបែងចែក អភិបាលរងខេត្ត ១រូបឱ្យទទួលបន្ទុកដឹកនាំសម្របសម្រួលដោះស្រាយវិវាទដីធ្លីនៅតាមមូលដ្ឋានក្រុង ស្រុក។

ឯកឧត្តមបានបញ្ជាក់ថាសំណុំរឿងវិវាទដីធ្លីក្នុងខេត្តសរុប ១១០ករណី ក្នុងនោះបញ្ជូនមកពីក្រសួងមហាផ្ទៃចំនួន ១ករណី ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ៣១ករណី ក្រសួងអធិការកិច្ចចំនួន ៣ករណី គណៈកម្មការ ទី១ នៃរដ្ឋសភាចំនួន ១ករណី និងការិយាល័យមេធាវីចំនួន ១ករណី។ សំណុំរឿងវិវាទដីធ្លីដាក់ពាក្យបណ្ដឹង មករដ្ឋបាលខេត្តចំនួន ៦២ករណី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តចំនួន ១១ ករណី។ ក្នុងនោះមានក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចំនួន ២៥ក្រុម បានចុះជួយដោះស្រាយបញ្ចប់ទំនាស់ចំនួន ១១ករណី ស្មើនឹង ២៨% និងកំពុងបន្តដោះ ស្រាយចំនួន ២០ករណី ។ ដោយឡែកសំណុំរឿងនៅថ្នាក់ខេត្តមានចំនួន ៦២ករណី បានដោះស្រាយ បញ្ចប់ទំនាស់ចំនួន ១៨ករណី ស្មើនឹង ៣៤% និងកំពុងបន្តដោះស្រាយចំនួន ៤៤ករណី។ ឯកឧត្តមបានបញ្ជាក់ថាសំណុំរឿងវិវាទ ដីធ្លីមួយចំនួន ជារឿងវិវាទដដែល (ដូចគ្នា) ហើយស្ថិតនៅក្នុងការដោះស្រាយរបស់អាជ្ញាធរ និងផ្នែកជំនាញ ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងច្រើនដងទៅក្រសួង-ស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបន្ថែមលើពាក្យ បណ្ដឹងដដែល។ ជារួមគ្រប់យន្តការ និងការដោះស្រាយវិវាទដីធ្លីត្រូវបានពង្រឹងឱ្យសកម្មរស់រវើក និងយកចិត្តទុកដាក់ខ្ពស់ដើម្បីខិតខំបញ្ចប់សំណុំរឿង។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តស្តីទីបានគូសបញ្ជាក់ថា ចំពោះការបញ្ចេញមតិ យោបល់ សំណូមពរ និងការដោះស្រាយដែលលើកឡើងតាមរយៈប្រព័ន្ធ បណ្តាញទំនាក់សង្គមនានា រដ្ឋបាលខេត្តបានបង្កើតក្រុមការងារអ្នកនាំពាក្យ ដែលមានអភិបាលរងខេត្ត ១រូប ជាប្រធាន។ រាល់ការបញ្ចេញមតិ យោបល់ សំណូមពររបស់សាធារណជន និងប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខេត្ត ត្រូវបានបំភ្លឺបកស្រាយ ឆ្លើយតប និងដោះស្រាយបានទាន់ពេលវេលា ព្រមទាំងវាយបកផ្សព្វផ្សាយភ្លាមៗ នូវរាល់ចម្ងល់ និងបញ្ហាទាំងនោះ។ ពិសេសការប្រមូលផ្តុំតវ៉ារបស់ប្រជាជនលើបញ្ហាដីធ្លីទោះបីក្រោម រូបភាពញុះញង់ពីអ្នកខាងក្រៅក្ដី ត្រូវបានយកចិត្តទុកដាក់សម្របសម្រួល ដោះស្រាយក្រៅប្រព័ន្ធតុលាការ និងអនុវត្តវិធានការច្បាប់ផងដែរ។

ឯកឧត្តម សរ ចំរុង បានមានប្រសាសន៏ថ្លែងអំណរគុណ កោតសរសើរចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនា ។

ឯកឧត្តមបានបន្តថាគណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ដោះស្រាយតាមនីតិវិធីរបស់ រដ្ឋសភា។

ឯកឧត្តម បានលើកឡើងពីសកម្មភាពការងារដែលគណៈកម្មកាបានចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួង-ស្ថាប័ន ក្នុងការអនុវត្តឱ្យបានសមស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធក្នុង វិស័យសិទ្ធិមនុស្ស។ ជាមួយគ្នានេះគណៈកម្មការបានចុះជួបជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីតាមដានការ អនុវត្តច្បាប់ និងស្វែងយល់អំពីវឌ្ឍនភាពការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិតាមកម្មវិធីនយោបាយថ្នាក់ជាតិ ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធ នានា ដើម្បីពិនិត្យដោះស្រាយជាសមត្ថកិច្ចជូនម្ចាស់បណ្ដឹងតាមរយៈប្រធានរដ្ឋសភា។ ជាមួយនេះ គណៈកម្មការបានចូលរួមជួបពិគ្រោះយោបល់ជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង