**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!**បណ្តេញជនជាតិវៀតណាមប្រុសស្រី ៣៥នាក់ ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង**NEA សហការជាមួយក្រុមហ៊ុនធំៗ ចំនួន៥ រៀបចំវេទិកាការងារដោយនាំយកឱកាសការងារជាង១៣០០ កន្លែង សម្រាប់យុវជន**គណបក្សសេរីនិយម របស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅថ្ងៃទី៩ មីនា មុនការបោះឆ្នោតឆ្នាំ២០២៥**អ្នកនាំពាក្យក្រសួងសាធារណការ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៧៩,២២%**ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤០នាក់ ក្នុងភូមិមួយនៅភាគខាងលិចរដ្ឋរ៉ាឃីន

អតីតយុទ្ធជនពិការ​ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត​ ១៥​គ្រួសារ ទទួល​បានអំណោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​

ភ្នំពេញ៖ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត អញ្ជើញមកពីស្រុកកំពង់ស្វាយ​ ​និងក្រុងស្ទឹងសែន​ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅនៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនអតីតយុទ្ធជន ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដើម្បីជៀសផុតពីជម្ងឺផ្សេងៗ​ ​និងត្រូវខិតខំប្រកបរបររក ទទួលទានដោយសុចរិត​ទៀងត្រង់​ ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ​ ចិញ្ចឹមសត្វ​ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ឲ្យបាន​ល្អ​ប្រសើរ​ ។ ហើយ​ត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។​

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿង ឧប ភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន ម៉ណែត និងលោកជំទាវ ទៅឧបត្ថម្ភ​ជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីទាំង១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ មីជាតិ ត្រីខកំប៉ុង និង​ទឹកត្រីទឹកស៊ីអ៉ីវផងដែរ ។​

ក្រុមគ្រួសារអតីតយុទ្ធជនពិការ​ និង​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ទាំង១៥​គ្រួសារ​ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤​ប្រការ​ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង