**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក

ក្រសួងការងារ សម្រេចបានលទ្ធផលការងារធំៗនៅពេញមួយឆ្នាំ២០២៣ ក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រសួងការងារបានសម្រេចនូវលទ្ធផលការងារធំៗក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិតនៅពេញមួយឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និងរាជរដ្ឋាភិបាលអាណត្តិទី៧។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ស្របតាមការគិតគូរពីសុខទុក្ខកម្មករនិយោជិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារបានសហការ រៀបចំកម្មវិធីសំណេះសំណាល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សរុបចំនួន២៩លើក មានកម្មករនិយោជិតប្រមាណ ៤៧ម៉ឺននាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្នុងការលើកកម្ពស់ជីវភាពកម្មករនិយោជិតក្រសួងការងារបានដឹកនាំពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ ដុល្លារអាមេរិកក្នុងមួយខែ ស្របតាមអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ដោយឡែកលើការអភិវឌ្ឍន៍ធនធានមនុស្សក្រសួងបានរៀបចំប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅចំនួន ១.៥លាននាក់ និងកម្មវិធីពង្រីកវិសាលភាព របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រសួងទទួលបានសិស្សចុះឈ្មោះសរុបចំនួន ២៧,១៥៨នាក់ បានបើកវគ្គបណ្តុះបណ្តាលដល់យុវជន ដែលមានលក្ខខណ្ឌស្របតាមគោលការណ៍កំណត់ចំនួន ៤៧៨ថ្នាក់ ស្មើនឹងសិស្សចំនួន ១៣,១៨១នាក់។ ទន្ទឹមនិងនេះដោយចុះឈ្មោះសមាជិកបុគ្គលស្វ័យនិយោជន៍ ចំនួន ៧៩,៦៩៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៨៨៣នាក់។

បើតាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារក៏បានធានានូវការគោរពលក្ខខណ្ឌការងារ របស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយបានធ្វើអធិការកិច្ចការងារនៅតាមសហគ្រាស។ ក្នុងនោះសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ស្តីពីសហជីព និងបទដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោមតាមអនុសញ្ញាអង្គការអន្តរជាតិខាងការងារដែលកម្ពុជាបានផ្តល់សច្ចាប័ន។

ក្រសួងការងារបានពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងាររួម ទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ និងបានពង្រឹងការផ្សព្វផ្សាយ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ ហើយបានអនុវត្តកិច្ចអន្តរាគមន៍ស្នូលដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ៤០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ក្រសួងការងារបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករនិយោជិតវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារជុំទី២ ក្នុងឆ្នាំ២០២៣ និងបានពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធនដល់កម្មករនិយោជិតមន្ត្រីរាជការសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជនជាប្រចាំ។

ក្រសួងការងារបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៩៩,៤១៧នាក់ និងបានបន្តផ្តល់ប្រាក់ឧបត្ថម្ភស្រ្តីពេលសម្រាលកូន ដែលមានស្រ្តីសម្រាលកូន សរុបចំនួន ៦២,៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣,៣២៨នាក់។

បើតាមឯកឧត្តមរដ្ឋមន្រ្តី នៅក្នុងវិស័យជួយរកការងារធ្វើក្រសួងការងារបានប្រមូលចុះឈ្មោះអ្នកស្វែងរកការងារចំនួន ៣០,៨៩៧នាក់ បានផ្គូផ្គងអ្នកស្វែងរកឱកាសការងារ ចំនួន ២៩,៥៩០ដង/នាក់ និងបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេស ចំនួន ១,៣៥៦,៦១៦នាក់។

លើសពីនេះទៅទៀតក្រសួងការងារបានបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានបន្តពង្រឹងកិច្ចសហការល្អជាមួយអង្គការអន្តរជាតិខាងការងារ(ILO), និងដៃគូអភវិឌ្ឍជាតិ និងអន្តរជាតិបានយ៉ាងល្អប្រសើរ។ ជាពិសេសក្រសួងការងារបានចូលរួមលើកកម្ពស់សមភាពយេនឌ័រ, ចូលរួមយ៉ាងសកម្មក្នុងផែនការសកម្មភាព សេវាសង្គម ៕

អត្ថបទដែលជាប់ទាក់ទង