**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញ-លក់ផ្ទះក្នុងបុរីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីជលផល**ស្នងការនគរបាលខេត្តកំពង់ធំ ដាក់ចេញទិសដៅ ៥ចំណុច ដល់មន្ត្រីក្រោមឱវាទ បន្តអនុវត្តដើម្បីពង្រឹងសន្តិសុខតាមមូលដ្ឋាន**ស្នងការនគរបាលខេត្តកែប បើកកិច្ចប្រជុំបូកសរុប សភាពការណ៍លទ្ធផលការងារ ខែវិច្ឆិកា និងលើកទិសដៅអនុវត្តការងារខែធ្នូ**ឯកឧត្ដម តាន់ ហ្សង់ហ្វ្រង់ស័រ៖ ការទូតសេដ្ឋកិច្ច គឺជាសកម្មភាពស្នូលលេចធ្លោរជាងគេ នៅក្រៅប្រទេសរបស់រាជរដ្ឋាភិបាល**អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) ចេញសេចក្តីថ្លែងការណ៍ក្រុងសៀមរាប | ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី

រដ្ឋបាលខេត្តក្រចេះ ចេញសេចក្តីណែនាំស្ដីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្ត

ភ្នំពេញ៖ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីណែនាំស្ដីពីការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) នៅក្នុងភូមិសាស្ត្រខេត្ត។

បើយោងតាមលទ្ធផលវិភាគ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ របស់មន្ទីរពិសោធន៍វិទ្យាស្ថានជាតិសុខភាពសាធារណ: បានធ្វើវិភាគលើអ្នកជំងឺឈ្មោះ រឿន វីរុន (ROEUN VIRUN) ភេទប្រុស អាយុ ៩ឆ្នាំ មានទីលំនៅភូមិកាប៉ូ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានរកឃើញមានវីរុសផ្ដាសាយបក្សី ដែលបង្កដោយវីរុស (H5N1)។

ក្នុងន័យនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សី (H5N1) ពីបក្សីទៅបក្សី និងពីបក្សីទៅមនុស្ស ក្នុងគោលបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការពារសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សង្គម រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ចូលរួមអនុវត្តវិធានការ ដូចខាងក្រោម៖
១. ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី។
២. ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។
៣. កុំបរិភោគសត្វបក្សីដែលឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនអោយបានឆ្អិនល្អ។
៤. បំផ្លាញចោលចំពោះសត្វបក្សីដែលមានការសង្ស័យ (សាកសពបក្សី)។
៥. ពង្រឹងការអនុវត្តវិធានការជីវសុវត្ថិភាពឱ្យបានហ្មត់ចត់នៅគ្រប់កសិដ្ឋានចិញ្ចឹមបក្សី កន្លែងចិញ្ចឹមបក្សី កន្លែង ប្រមូលផ្តុំបក្សី កន្លែងអាជីវកម្មបក្សី និងសត្តឃាតដ្ឋានបក្សី ព្រមទាំងបង្កើនការអង្កេត តាមដាន ឃ្លាំមើល ត្រួតពិនិត្យសុខភាពបក្សីនៅទូទាំងខេត្ត និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីសង្ស័យមានជំងឺ ផ្តាសាយបក្សី។
៦. ត្រូវបង្កើនការត្រួតពិនិត្យចរាចរណ៍សត្វ និងផលិតផលសត្វបន្ថែម ដោយសហការជាមួយអាជ្ញាធរមូល ដ្ឋានគ្រប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ។
៧. ត្រូវពង្រឹងការទប់ស្កាត់ការនាំចូលបក្សី និងផលិតផលពីបក្សីខុសច្បាប់ដែលឆ្លងកាត់តាមច្រកទ្វារព្រំដែន និង នាំចេញ-ចូលទាំងក្រៅខេត្ត និងក្នុងខេត្ត ឬពីតំបន់មួយទៅតំបន់មួយ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសសមត្ថកិច្ចច្រកចេញ-ចូលតាមព្រំដែន។
៨. រាល់ការចរាចរណ៍បក្សី និងផលិតផលពីបក្សីពីតំបន់ដែលមានផ្ទះជំងឺផ្តាសាយបក្សី ឬសង្ស័យមាន ជំងឺផ្តាសាយបក្សី អាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើការត្រួតពិនិត្យឱ្យហ្មត់ចត់ស្របតាមបទដ្ឋានបច្ចេកទេស។
៩. ត្រូវបង្កើនការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កសិករចិញ្ចឹមបក្សី ម្ចាស់កសិដ្ឋាន ចិញ្ចឹមបក្សី ម្ចាស់សត្តឃាតដ្ឋានបក្សី អ្នកពិឃាតបក្សី អ្នកធ្វើអាជីវកម្មទិញ-លក់បក្សី និងផលិតផលពីបក្សី ត្រូវយកចិត្តទុកដាក់ធ្វើអនាម័យបាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការជីវសុវត្ថិភាពក្នុងការចិញ្ចឹមបក្សី នៅពេលចរាចរណ៍ដឹកជញ្ជូនបក្សី និងផលិតផលពីបក្សី សកម្មភាពពិឃាតបក្សី និងកន្លែងតាំងលក់នៅ ទីផ្សារ ជាពិសេសផលប៉ះពាល់នៃជំងឺផ្តាសាយបក្សី និងវិធានការការពារជំងឺផ្តាសាយបក្សី។
១០. ករណ៏សង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី ចេញរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និងមាន ប្រវត្តិប៉ះពាល់ជាមួយសត្វបក្សី ឈឺឬងាប់ក្នុងអំឡុងពេល ១៤ថ្ងៃមុន សូមធ្វើការទំនាក់ទំនង ឬរាយការណ៍ ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន និងទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ៕

អត្ថបទដែលជាប់ទាក់ទង