**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី**ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម**WEF អំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការពិភពលោក**ស៊ីរី​ស្វែងរក​ការ​ស្តារ​ភាព​ប្រក្រតី​ឡើង​វិញ​ ​ដោយ​បើក​ព្រលាន​យន្តហោះ​ និងកសាង​បណ្តាញ​អគ្គិសនី**ក្រសួងពាណិជ្ជកម្មហុងគ្រី៖ កូដកម្មបញ្ឈប់ការដឹកជញ្ជូនហ្គាស ប៉ះពាល់ដល់ការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប**សាលាឧទ្ធរណ៍ទីក្រុងញូវយ៉ក បដិសេធសំណើរបស់លោក Trump ក្នុងការបញ្ឈប់ការកាត់ទោសចំពោះសំណុំរឿងលុយកាក់**កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកជំរុញកំណើនសកលលោកខាងត្បូង**គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នឹងរៀបចំកិច្ចប្រជុំ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា**អតិផរណារបស់តំបន់អឺរ៉ូកើនឡើងដល់ ២.៤% នៅក្នុងខែធ្នូ**រយៈពេល៥ថ្ងៃ នគរបាលបង្ក្រាបជនសង្ស័យចំនួន៣០នាក់ ដែលប្រព្រឹត្តបទល្មើសចំនួន១៣ករណីផ្សេងគ្នា**ឯកឧត្តមទេសរដ្ឋមន្ដ្រី កែវ រ៉េមី ចុះពិនិត្យសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាពលរដ្ឋ នៅឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។**ស្នងការខេត្តឧត្តរមានជ័យ ចេញប្រកាសព័ត៌មានពាក់ព័ន្ធករណីជនជាតិប៉ាគីស្ថាន និងណេប៉ាល់ ចំនួន ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត**ក្រសួងកសិកម្ម ជំរុញឱ្យកសិករពិចារណា មកប្រើប្រាស់ពូជស្រូវក្រអូបបង្កបង្កើនផលដែលមានស្ថិរភាពថ្លៃជាងស្រូវដទៃទៀត ព្រមទាំងមានទីផ្សារនាំចេញច្បាស់លាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**ឯកឧត្តម កែ គឹមយ៉ាន៖ ស្មារតីជ័យជម្នះ ៧ មករា គឺជាស្មារតីនៃសន្តិភាពនិងការបង្រួបបង្រួមជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៖ ការខិតខំលះបង់របស់បងប្អូនអតីតយុទ្ធជន បាននាំមកនូវសន្តិភាពជូនប្រទេសជាតិរហូតដល់បច្ចុប្បន្ន**រាជរដ្ឋាភិបាលបានយកចិត្តទុកលើកស្ទួយវិស័យពុទ្ធិកសិក្សា នៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន**លោក លឹម គីមយ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានឃាតករបាញ់សម្លាប់នៅថៃ**ឥណ្ឌូណេស៊ីបានចូលរួមជាផ្លូវការជាមួយក្រុមប្រទេស BRICS ក្នុងនាមជាសមាជិកពេញសិទ្ធិ**ប្រធានាធិបតីអាហ្រ្វិកខាងត្បូងចេញការព្រមានដល់កុម្មុយនិស្ត

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញចូលរួមប្រជុំឆ្លងការងារគ្រប់គ្រង និងដោះស្រាយហានិភ័យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ភ្នំពេញ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានអញ្ជើញដឹកនាំក្រុមការងារក្រសួងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងឆ្លងការងារគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះហានិភ័យដែលបង្កឡើងដោយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមអធិបតីភាពឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ក្រោមកិច្ចសហការដ៏រឹងមាំពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តដោយម៉ឺងម៉ាត់កំណត់អាទិភាពលើអាទិភាពការងារដូចខាងក្រោម៖

ទី១) ធ្វើការសាងសង់ទំនប់លេខ ២ និងលេខ ៤ ក្បាលស្ទឹងពោធិ៍សាត់ ក្នុងខេត្តពោធិ៍សាត់ ដែលស្តុកទឹកទុកបានចំនួន ១៥០០ លានម៉ែត្រត្រីគុណ ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងតែយាយីក្នុងខេត្តនេះជាប្រចាំ។

ទី២) ធ្វើការសាងសង់ទំនប់អាងស្ទឹងក្រញូងពីលើក្បាលស្ទឹងសង្កែដែលមានលទ្ធភាពស្តុកទឹកបានចំនួន ៥០០ លានម៉ែត្រត្រីគុណ ក្នុងខេត្តបាត់ដំបង ដែលមានលទ្ធភាពដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតដែលតែងកើតមានជារឿយៗ ជាពិសេសជួយដោះស្រាយបានទាំងគ្រោះរាំងស្ងួតដែលតែងកើតមានលើតំបន់សំឡូត តំបន់រតនមណ្ឌល តំបន់គាស់ក្រឡ តំបន់មោងឫស្សី តំបន់ព្រែកជីក តំបន់ឯកភ្នំ តំបន់វាលទ្រា តំបន់អូរតាគី តំបន់បាណន់ និងតំបន់បវេល។

ទី៣) ធ្វើការសាងសង់ទំនប់អាងកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលស្តុកទឹកបានចំនួន ៥០០ លានម៉ែត្រត្រីគុណ ធានាបាននូវសន្តិសុខទឹកលើគ្រប់វិស័យបានចំនួន ៣០០ ០០០ ហិកតា បញ្ចៀសការលិចលង់ដល់តំបន់ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកកំពង់ស្វាយ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ របស់ខេត្តកំពង់ធំ និងធានាសុវត្ថិភាពទឹកឱ្យស្រុកកំពង់លែង និងតំបន់កំពង់ហៅ របស់ខេត្តកំពង់ឆ្នាំងទៀតផង។

ការកសាងទំនប់អាងទឹកកំពង់គោក្នុងខេត្តកំពង់ធំរួចនឹងធ្វើឱ្យខេត្តនៅភូមិភាគកណ្តាលរបស់ប្រទេសកម្ពុជាមួយនេះមានសុវត្ថិភាពទឹកប្រកបដោយនិរន្តរភាព ជំរុញឱ្យមានកំណើនជាអតិបរមាលើវិស័យកសិកម្ម វិស័យកសិឧស្សាហកម្ម វិស័យអេកូទេសចរ ជាពិសេសមានការកើនឡើងទ្វេដងនូវ ត្រី និងប្រភទសត្វកម្រ ព្រមទាំងផ្តល់ទឹកគ្រប់គ្រាន់ដល់ប្រាង្គប្រាសាទនានា ធ្វើឱ្យព្រៃឈើមានពណ៌ខៀវស្រងាត់ និងរីកលូតលាល់ល្អសម្រាប់ជាជម្រករបស់សត្វ និងមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង