អភិបាលខេត្តស្វាយរៀង ចុះពិនិត្យទីតាំងអភិវឌ្ឍអាងស្តុកទឹកកំពង់ជ្រៃ ដេីម្បីសម្រួលដល់ការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យទីតាំងអភិវឌ្ឍអាងស្តុកទឹកកំពង់ជ្រៃ ដេីម្បីសម្រួលដល់ការបង្ករបង្កេីនផលស្រូវរបស់ប្រជាពលរដ្ឋ ក្នុងនោះពិនិត្យការរៀបចំប្រឡាយ និងទ្វាទឹកបញ្ជៀសការជនលិចលំនៅឋាន ក៏ដូចជាស្រែ ស្រូវប្រជាពលរដ្ឋក្នុងរដូវស្សា។
ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យវឌ្ឍនភាពនៅតាមបន្ទាត់ព្រំដែនក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ជាពិសេសពិនិត្យការរៀបចំចំណតទីតាំងផ្ទេរកសិផលស្រូវលក់ទៅប្រទេសជិតខាងនៅពេលខាងមុខផងដែរ។
អញ្ជេីញចូលរួមអមដំណេីរក្នុងឱកាសនោះរួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកអភិបាលស្រុុកស្វាយជ្រំ លោកប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត៕