**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាឱ្យយោធាជម្លៀសជនស៊ីវិលចេញពីទីក្រុង Rafah មុនពេលមានការវាយប្រហារទ្រង់ទ្រាយធំចាប់ផ្តើម

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកបានបញ្ជាឱ្យយោធារបស់លោករៀបចំផែនការជម្លៀសជនស៊ីវិលចេញពីទីក្រុង Rafah ភាគខាងត្បូង Gaza Strip មុនពេលការវាយប្រហារទ្រង់ទ្រាយធំបានចាប់ផ្តើម។

លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមិនអាចទៅរួចទេក្នុងការសម្រេចបាននូវគោលដៅនៃសង្រ្គាមកម្ចាត់ក្រុមហាម៉ាសដោយទុកកងវរសេនាតូចហាម៉ាស់ចំនួនបួននៅក្នុងទីក្រុង Rafah។

លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យកងកម្លាំងការពារអ៊ីស្រាអែលដាក់ផែនការទៅគណៈរដ្ឋមន្ត្រីរបស់គាត់សម្រាប់ការជម្លៀសជនស៊ីវិលនិងបំផ្លាញកងវរសេនាតូច។

លោក Netanyahu បានឲ្យដឹងនៅសប្តាហ៍នេះថា ទីក្រុង Rafah និងទីក្រុង Khan Younis គឺជាបន្ទាយចុងក្រោយពីររបស់ក្រុម Hamas។ សូមបញ្ជាក់ថា ក្រុមហាម៉ាស គឺជាក្រុមភេរវករដែលកំណត់ដោយសហរដ្ឋអាមេរិក។

ទីក្រុង Rafah មានព្រំប្រទល់ជាប់ប្រទេសអេហ្ស៊ីប ហើយមន្ត្រីនៅទីនោះបានព្រមានថា ប្រតិបត្តិការជើងគោកណាមួយនៅក្នុងតំបន់ ឬការផ្លាស់ទីលំនៅដ៏ធំឆ្លងកាត់ព្រំដែននឹងធ្វើឱ្យខូចដល់សន្ធិសញ្ញាសន្តិភាពរយៈពេល ៤០ ឆ្នាំរបស់ខ្លួនជាមួយអ៊ីស្រាអែល។

ទីក្រុង Rafah ក៏ជាច្រកចូលមនុស្សធម៌ដ៏សំខាន់ទៅកាន់តំបន់ហ្គាហ្សាផងដែរ។ ការប្រយុទ្ធគ្នាខ្លាំងអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះបន្ថែមទៀត។

អ៊ីស្រាអែលបានបើកការវាយប្រហារថ្មីមួយយប់ក្នុងទីក្រុង Rafah ដែលសាក្សីនិងមន្ត្រីមន្ទីរពេទ្យបានឲ្យដឹងថាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ រួមទាំងស្ត្រី និងកុមារ។

ប្រភព៖ VOA

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង