ឯកឧត្តម ជាម យៀប ដឹកនាំកិច្ចប្រជុំត្រៀមបើកការដ្ឋាន សាងសង់ផ្លូវលំមួយខ្សែប្រវែ ជាង២គីឡូម៉ែត្រ នៅស្រុកពាមរក៍
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤នៅស្រុកពាមរក៍ខេត្តព្រៃវែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមបើកការដ្ឋានសាងសង់ផ្លូវលំមួយខ្សែប្រវែង២គីឡូម៉ែត្រ ស្ថិតក្នុងឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។
កិច្ចប្រជុំនេះមានការអញ្ចើញចូលរួមពី លោកស្រី សេង ទៀង អភិបាលស្រុកព្រាមរក៍ លោក កង សុខាន់ មេឃុំបន្លិចប្រាសាទ លោក ឣែម ណេ មេឃុំ ព្រែកខ្សាយខនិង លោក តំណាងក្រុមហ៊ុនសម្បត្តិមានហេងសាងសង់ផ្លូវ ប្រវែងជាង២គីឡូម៉ែត្រចាប់ពីវត្តព្រែកចាមរហូតដល់វត្តបន្លិចប្រាសាទ ៕