សម្តេច សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតកម្ពុជា ទើបតែងតាំងថ្មីប្រចាំសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍
ភ្នំពេញ៖ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃច័ន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវបណ្ឌិត សឿង រដ្ឋចាវី ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលអញ្ជើញទៅបំពេញបេសកកម្មការទូត ប្រចាំសាធារណរដ្ឋប្រជាមានិតចិន។