ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់ទី១២ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៥ និងហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៧ នៅបញ្ជាការដ្ឋានទ័ពពិសេសកំបូល
ភ្នំពេញ៖ ពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូជំនាន់ទី១២ បើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣៥ និងវគ្គហ្វឹកហ្វឺនឆត្របញ្ជា ជំនាន់ទី៧ ត្រូវបានប្រារពធ្វើឡើង នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានទ័ពពិសេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ រង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លោកវរៈសេនីយ៍ឯក សុខ នូសាន្ត នាយកសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឳរ៉ាល់ បានធ្វើ របាយការណ៍ស្វាគមន៍ ដោយបានគូសបញ្ជាក់ថា៖វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្ម៉ង់ដូ ជំនាន់ទី១២ មានសិក្ខាកាមចូលរួមសរុបចំនួន១០០នាក់ ក្នុងនោះមកពីអង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំ នួន០៧នាក់ និងសិក្ខាកាមក្នុងបញ្ជាការដ្ឋានទ័ពពិសេសចំនួន៩៣នាក់ ដោយធ្វើការហ្វឹកហ្វឺនរយៈពេល ០៦ខែ ស្មើនឹង១៨០ថ្ងៃ។ ឆ្លងកាត់ការហ្វឹកហ្វឺនទាំងទ្រឹះស្តី និងការអនិវត្តផ្ទាល់ នូវខ្លឹមសារមេរៀនទាំងនៅតំបន់វាលរាប ខ្ពង់រាប និងតំបន់សមុទ្រ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អចំនួន១៦នាក់ ល្អបង្គួរចំនួន៦៣នាក់ មធ្យមចំនួន ១៣នាក់ និងក្រោមមធ្យមចំនួន០៨នាក់(ដោយបញ្ហាសុខភាព)។ ចំពោះវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៥ ដែលត្រូវបើកវគ្គនាពេលនេះ មានសិក្ខាកាមចូលរួម ចំនួន៥០នាក់ និងវគ្គហ្វឹកហ្វឺនឆត្របញ្ជាជំនាន់ទី័៧ មានចំនួន៥០នាក់ ដោយធ្វើការហ្វឹកហ្វឺនរយៈ ពេល០២ខែ ស្មើនឹង៦១ថ្ងៃហ្វឹកហ្វឺននៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឳរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិដូង ឃុំតាសាល ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
ថ្លែងនូវក្នុងពិធីបិទ និងបើកវគ្គនោះឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានពាំនាំការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិសេសពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះក្រុមគ្រូ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហានព្រមទាំងក្រុមគ្រួសារ និងសិក្ខាកាមទាំងអស់ ដែលជានិច្ចជាកាលបានរួមចំណែកយ៉ាងសកម្មលើគ្រប់វិស័យស្របតាមផែនការកំណែរទម្រង់របស់ កង យោធពលខេមរភូមិន្ទ។ឯកឧត្តម ក៏បានថ្លែងនូវការលើកសរសើរ ចំពោះមេបញ្ជាការ មេបញ្ជាការរង និង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅក្នុងបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់ ដែលបានសហការសាមគ្គី ឯក ភាពជាធ្លុងមួយ ធ្វើឲ្យសម្រេចនូវភារកិច្ចទូទៅ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំនាពេលនេះ និងវគ្គបន្ត បន្ទាប់។
ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះក្រុមគ្រូ
យោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹង ប្រែងក្នុងការហាត់រៀន និងបង្ហាត់បង្រៀន រហូតបញ្ចប់វគ្គទទួលបានជោគជ័យ។ ឯកឧត្តមក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងក្មួយៗសិក្ខាកាមដែលទើបបញ្ចប់វគ្គហ្វឹកហ្វឺន ក៏ដូចជាកងទ័ពទាំង អស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន ចូលរួមទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺនរៀនសូត្រ កសាងធន់ធានមនុស្សឆ្លើយតបទៅនឹងកំណែរ ទម្រង់ របស់កងយោធ ពលខេមរភូមិន្ទ បង្កើនការថែរក្សា គ្រឿងសព្វាវុធ យោធបរិក្ខាគ្រប់បែបយ៉ាងឳ្យបានគត់មត់គង់វង្ស និងមានប្រសិទ្ធិភាព ត្រៀមកម្លាំងមធ្យោបាយ ពង្រឹងគោលសម្ភារៈគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានគ្រោះភ័យ កើតឡើងជាយថាហេតុ ពង្រឹងជំហ៊រ សតិអារម្មណ៍ វិន័យសីលធម៌ ចូលរួមបង្ករបង្កើនផល ចិញ្ចឹមសត្វ និងបន្តកសាងជំរុំជំរកស្នាក់នៅឳ្យបានល្អប្រសើរ។
ឯកឧត្តម ស៊ុំ សំណាង ក៏បានផ្តាំផ្ញើរដល់ប្អូនៗ និងក្មួយៗសិក្ខាដែលត្រូវ បើកវគ្គបន្តនាពេលនេះត្រូវខិតខំប្រឹងប្រែង ហ្វឹកហ្វឹនរៀនសូត្រ និងត្រងត្រាប់ស្តាប់គ្រូបង្វឹក ទាំងមេរៀន ទ្រឹះស្តី និងការ អនុវត្តផ្ទាល់ ដើម្បីឈានទៅសម្រេចជោគជ័យនៅពេលបញ្ចប់វគ្គ។ ក្នុងឧិកាសបិទវគ្គនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បាននាំយកអំណោយឧបត្ថម្ភរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទឹកក្រូច១០០កេះ ទឹកបរិសុទ្ធ១០០កេះ ត្រីខ២៥កេះធំ និងឋវិកាចំនួន១០លានរៀលឧបត្ថម្ភក្នុងកម្មវិធីបិទ និងបើកវគ្គ ក្នុងនោះដែរលោកវរៈសេនីយ៍ឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ទ័ពពិសេស២៤៦ ឧបត្ថម្ភ មួកលោតឆត្រចំនួន២០០មួក អាវយឺតឈុតខ្មៅសម្រាប់គ្រូបង្វឹក៣៥កំផ្លេ និងអាវយឺតកុម្ម៉ង់ដូចំនួន១២៥អាវផងដែរ៕