មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២ ត្រួតពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិយោធិន ត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៤
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានបើកកិច្ចប្រជុំវាយតម្លៃលក្ខណៈសម្បត្តិយោធិន ត្រូវដាក់ឲ្យចូលសោធននិវត្តន៍ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។
ឧត្តមសេនីយ៍ត្រី គុជ នាង បានជម្រាបជូនអង្គប្រជុំអំពីការណែនាំរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៥ ស្ដីអំពីលក្ខណៈសម្បត្តិ ដែលត្រូវវាយតម្លៃដាក់យោធិនឲ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២៤នេះ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ត្រី គុជ នាង ក៏បានថ្លែងអំណរគុណចំពោះយោធិន ដែលស្ម័គ្រចិត្ត និងមានគ្រប់លក្ខខណ្ឌត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ ដែលកន្លងមកបងប្អូនបានខិតខំប្រឹងប្រែងតស៊ូលះបង់គ្រប់បែបយ៉ាងក្នុងការប្រយុទ្ធ និងការបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ៕