**អឺរ៉ុបប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយឈានដល់ឆ្នាំ២០២៥**កប៉ាល់ទេសចរណ៍ធំដំបូងគេរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៦០ម៉ឺននាក់**មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ**ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តម ឆាយ ឫទ្ធិសែន ជួបជុំ អាហារសាមគ្គី ជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅទូទាំងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ

ភ្នំពេញ៖ នាថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះជួយស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីជួបជុំ អាហារសាមគ្គី ជាមួយសមាជិក សមាជិកា នៃអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ ឆ្នាំ២០២៤ នៅទូទាំងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងពិធីនេះផងដែររួមមាន ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទាំងពីរ ព្រមទាំង លោក លោកស្រី សមាជិក សមាជិកា ចុះជួយឃុំទាំង១៨ នៅក្នុងស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យផងដែរ។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធីជួបជុំនេះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ក៏បានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាជូនចំពោះសមាជិក សមាជិកាគណបក្ស ទាំងអស់នៅទីនោះ។

នាឱកាសនោះដែរ ឯកឧត្ដម បានថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ ដែលតែងតែស្រឡាញ់គាំទ្រ និងបោះឆ្នោត ព្រមទាំងដឹកនាំសមាជិកគណបក្សទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាពេលកន្លងមក និងសូមឱ្យបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជម្នះ ព្រមទាំងបានផ្ដាំផ្ញើដល់អង្គបោះឆ្នោតត្រូវថែរក្សាសុខភាពឱ្យបានល្អ និងត្រៀមទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ នៅថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាជូនគណបក្សប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង