ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើអនុស្សរណៈដែលត្រូវបន្តសុពលភាព រវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីពិនិត្យលើអនុស្សរណៈដែលត្រូវបន្តសុពលភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ៕