នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ការងារអធិការកិច្ច គឺជួយដល់ការអនុវត្តអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការងារអធិការកិច្ច គឺរួមចំណែកជួយដល់ការអនុវត្តអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល ក្នុងចំណោមអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា «អភិក្រមទាំង៥ គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល និងវះកាត់ ហើយការងារអធិការកិច្ចនេះគឺជួយអភិក្រម៤ខាងដើម គឺឆ្លុះកញ្ចប់ ងូតទឹក ដុះក្អែល ព្យបាល។ ការងារពិនិត្យ ផ្ដល់យោបល់ អាចឱ្យយើងឆ្លុះកញ្ចក់ខ្លួនឯងបាន ព្រោះយើងមិនអាចមើលខ្នងខ្លួនឯងនោះ គឺត្រូវការស្ថាប័នដៃគូដើម្បីជួយប្រាប់រឿងនៅក្រោយខ្នង»។
សម្ដេចធិបតីបន្តថា ការតាមដាន ត្រួតពិនិត្យ គឺជាការធានានូវប្រសិទ្ធភាពការងារ ព្រោះការអនុវត្តតាមផែនការនានាមិនងាយនឹងត្រូវតាមផែនការទាំងស្រុងនោះទេ ដូច្នេះទាមទារឱ្យមានការត្រួតពិនិត្យ តាមដានជាប្រចាំតាមរយៈអធិការកិច្ច សវនកម្ម ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តត្រឹមត្រូវឡើងវិញ ៕