**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ផ្តល់អនុសាសន៍៩ចំណុច ដល់ប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជា ក្នុងឱកាសទិវាវិទ្យុពិភពលោក លើកទី១៣

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣ ពិភពលោកប្រារព្ធទិវាវិទ្យុពិភពលោក ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជននិងប្រព័ន្ធផ្សព្វផ្សាយពីសារៈសំខាន់នៃវិទ្យុ លើកទឹកចិត្តដល់អ្នកធ្វើគោលនយោបាយ(ក្រសួងមានសមត្ថកិច្ច) បង្កើតនិងផ្តល់លទ្ធភាពដើម្បីទទួលបានព័ត៌មានតាមរយៈវិទ្យុ និង
បង្កើនបណ្តាញនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងចំណោមប្រតិបត្តិករវិទ្យុទាំងអស់។

ក្នុងឆ្នាំ២០២៤នេះ ទិវាវិទ្យុពិភពលោកលើកទី១៣ ត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating»។ ប្រធានបាននេះ មានគោលបំណងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។

ក្នុងសារអបអរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីនាទីយ៉ាងសំខាន់របស់វិទ្យុ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។

ដោយទទួលស្គាល់នឹងវឌ្ឍនភាពឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថល ដែលបានជះឥទ្ធិពលដល់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀត ឆ្លៀតក្នុងនៃទិវាវិទ្យិពិភពលោកនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍៩ចំណុច ជូនប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជាដូចខាងក្រោម៖
១. យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល

២. បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»
៣. បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន
៤. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍

៥. ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន
៦.ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ
៧. បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង
៨. បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម
៩. បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ពីតួនាទីដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានរបស់វិទ្យុក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ព្រោះស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។
ដោយមើលយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួតរវាងវិទ្យុ និងសន្តិភាព ដើម្បីចូលរួមអបអរទិវាដ៏សំខាន់នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន នឹងរៀបចំការសន្ទនាមតិមួយក្រោមប្រធានបទ៖ «វិទ្យុក្នុងយុគសម័យថ្មី និងការចូលរួមថែរក្សាសន្តិភាព» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកត្តិយសដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន នៅម៉ោង១១៖០០ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់។ ដោយឡែក ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់យុវជនពីសារៈសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសសំរាប់ប្រតិបត្តិករក្នុងស្ថាប័នវិទ្យុបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយយុវជន នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ក្រសួងព័ត៌មាននឹងរៀបចំព្រឹតិ្តការណ៍ចំនួន២ រួមមាន៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង កម្មវិធីទស្សកិច្ចសិក្សារបស់និស្សិតទៅកាន់ស្ថានីយវិទ្យុជាតិកម្ពុជានៅវត្តភ្នំ៕

អត្ថបទដែលជាប់ទាក់ទង