**រដ្ឋមន្រ្តី ជា វ៉ាន់ដេត លើកទឹកចិត្តដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ផ្តល់កិច្ចសហការលើគម្រោងរៀបចំសណ្តាប់ធ្នាប់បណ្តាញខ្សែកាបអុបទិក នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសោភ័ណ្ឌភាពទីក្រុង**រដ្ឋមន្ត្រីព័ត៌មាន៖ យុវជនងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត**រដ្ឋមន្ត្រីធនធានទឹក និងរដ្ឋមន្រ្ដីអភិវឌ្ឍន៍ជនបទ អញ្ជើញពិនិត្យការដ្ឋានសាងសង់ទំនប់ផ្គត់ផ្គង់ទឹកដងកាំបិតខេត្តកំពង់ធំ**ក្រសួងការងារ ជូនដំណឹងស្ដីពីការលើកលែងតម្លៃសេវាការអនុញ្ញាតចេញ-ចូលប្រទេសថៃនៅតាមច្រកទ្វារព្រំដែន អន្តរជាតិកម្ពុជា-ថៃ សម្រាប់បងប្អូនពលករខ្មែរវិលត្រលប់មកស្រុកកំណើត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី**អភិបាលខេត្តព្រះវិហារ ណែនាំឲ្យធ្វើជំរឿនមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ដែលបម្រើការងារចាប់ពី១០ឆ្នាំឡើង តែពុំទាន់ទទួលបានមេដាយការងារ ដើម្បីស្នើសុំបំពាក់ជូនពួកគាត់**ក្រសួងកសិកម្ម បន្តគាំទ្រក្រុមហ៊ុនសិប្បករអង្គរ ក្នុងការដាំដុះដើមមននិងចិញ្ចឹមដង្កូវនាង ដើម្បីរួមចំណែកការអភិរក្សនិងលើកតម្លៃមរត៌ក វប្បធម៌អរូបី**លោក សាំងលី សារ៉ាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាពឡើងវិញ**សពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីនៅថៃ ត្រូវបានដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃហើយ**កាកបាទក្រហមកម្ពុជា សម្រេចផ្ដល់នូវថវិកា ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្រោះពលរដ្ឋ ដែលរងគ្រោះដោយការរញ្ជួយដី**ប្រធានាធិបតីអាមេរិក ថាកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេរបស់ TikTok គឺ ByteDance នឹងត្រូវបានធ្វើឡើងមុនថ្ងៃផុតកំណត់នៅថ្ងៃទី០៥ ខែមេសា**ប្រធានាធិបតីចិន គ្រោងបំពេញទស្សនកិច្ចនៅប្រទេស៣ នៅអាស៊ីអាគ្នេយ៍**លោក ត្រាំ ថាលោកមិននិយាយលេងទេ ជុំវិញការចង់កាន់តំណែងជាប្រធានាធិបតីអាណត្តិទីបី ដែលត្រូវបានរារាំងដោយរដ្ឋធម្មនុញ្ញអាម៉េរិក**លោក ត្រាំ អាចនឹងដាក់ពន្ធលើប្រេងរុស្ស៊ី ប្រសិនបើរុស្ស៊ី មិនឈានដល់បទឈប់បាញ់ជាមួយអ៊ុយក្រែន**ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរពិសេសចំនួនពីរ ដើម្បីដឹកជញ្ជូនក្រុមជួយសង្គ្រោះវៀតណាមទៅកាន់មីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដី**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងកិច្ចការនារី ក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំឲ្យយកថ្ងៃទី១៤ កុម្ភៈ ប្រព្រឹត្តិសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី

ភ្នំពេញ៖ ក្រសួងកិច្ចការនារី បានក្រើនរំលឹកដល់យុវជន-យុវនារីខ្មែរ កុំយកថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ប្រព្រឹត្តិសកម្មភាព ដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។

ក្រសួងកិច្ចការនារី សង្កេតឃើញថា មានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយចំនួន នៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជន បានកំណត់ថា ជាទិវានៃក្តីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តិសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។

ក្រសួងកិច្ចការនារី សូមក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារីខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយកិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពីបុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថន័យ និងខ្លឹមសារនៃទិវានៃក្តីស្រឡាញ់នេះ។

ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតាបិតាអាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូនកូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ សំដៅឈានទៅលុបបំបាត់សកម្មភាពជាអវិជ្ជមាននានា ក្នុងសង្គម ក្នុងន័យរួមគ្នាថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អផូរផង់ របស់ខ្មែរយើង ឲ្យគង់វង្សស្ថិតស្ថេរ ជានិច្ចនិរន្តរ៍៕

អត្ថបទដែលជាប់ទាក់ទង