**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ

​អូស្ត្រាលី ប្តេជ្ញាចិត្តក្នុងការបន្តរួមចំណែក ដើម្បីឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ពីការបញ្ចប់គម្រោង MWS។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា និងគណៈប្រតិភូ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកឧត្តមឯកអគ្គរាជទូត ដែលជានិច្ចកាលបានជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យធនធានទឹក ដែលជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូថា ក្រសួងធនធានទឹក និងឧតុនិយម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់អនុវត្តភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយបានរៀបចំជាផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើសុំភាគីអូស្រ្តាលីបន្តកិច្ចសហការ ដើម្បីឱ្យការអនុវត្តគម្រោងថ្មីបានប្រព្រឹត្តទៅកាន់តែឆាប់ហ័ស ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តសហការឱ្យកាន់តែស្និទ្ធស្នាលជាមួយភាគីអូស្រ្តាលី ដើម្បីធ្វើការសិក្សា​លើ​គម្រោង​នានា ក្រោមជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលអូស្រ្តាលីដោយផ្តោតចម្បងលើសន្តិសុខសុវត្ថិភាពទឹក និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបប្រាប់ភាគីអូស្ត្រាលីអាចធ្វើកិច្ចការបន្តជាមួយឯកឧត្តមរដ្ឋលេខាធិការ អាន ពេជ្រ ហត្ថា ដើម្បីពិភាក្សាអំពីការងារ និងផែនការជាអាទិភាព និងកិច្ចការងារសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។

ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារ។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល​អូស្ត្រាលីក្នុងការបន្តរួមចំណែក ដើម្បីធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាក៏ដូចជាវិស័យធនធានទឹកឱ្យកាន់តែមានការវិវត្តរីកចម្រើនបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា Justin Whyatt បានប្រគល់នូវសម្ភារ និងរថយន្តមួយចំនួនដែលបាន​ប្រើក្នុងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់២) និងបានបន្តប្រើរហូតមកក្នុងគម្រោង MWS ជូនដល់ក្រសួងធនធានទឹក និងឧតុនិយម។

គួរបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ជាពិសេសជាមួយក្រសួងធនធានទឹក និងឧតុនិយម កន្លងមករាជរដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយឥតសំណងក្នុងការអនុវត្តគម្រោងកម្មវិធីខ្សែច្រវ៉ាក់តម្លៃកសិកម្មកម្ពុជា (កាវ៉ាក់១ និងកាវ៉ាក់២) ដែលតាមរយ:គម្រោងទាំងពីរនេះ ប្រព័ន្ធធារាសាស្រ្តគ្រប់ជ្រុងជ្រោយបានជួយជំរុញឱ្យប្រជាកសិករមានទឹកប្រើប្រាស់គ្រប់គ្រាន់ សម្រាប់វិស័យកសិកម្មក្នុងខេត្តគោលដៅ។ ជាមួយគ្នានេះគម្រោងកាវ៉ាក់មិនត្រឹមតែបានជួយលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចជនបទឱ្យមានការរីកចម្រើនទ្វេដងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង