**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដមបណ្ឌិត លី ធុជ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា


ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងអាក្រា សាធារណរដ្ឋហ្គាណា ឯកឧត្ដមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់ ស្តីពីការដោះស្រាយផលប៉ះពាល់មនុស្សធម៌ដោយសារគ្រាប់មីនកែច្នៃ ក្នុងបរិបទអនុសញ្ញាអូតាវ៉ា។

សន្និសីទថ្នាក់តំបន់​នេះ មានការអញ្ជើញចូលរួមពីលោក Alhaji Dr Mahamadu Bawumia​ អនុប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា​ និង​លោក Ambrose Dery​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋហ្គាណា​។

ក្នុងកម្មវិធីបើកនោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងថា សន្និសីទថ្នាក់តំបន់នេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុមនុស្សជាតិ និងជាឱកាសសម្រាប់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិកផ្តល់ជាធាតុចូលសម្រាប់ ផែនការសកម្មភាពប្រាំឆ្នាំបន្ទាប់របស់អនុសញ្ញាអូតាវ៉ា។ សន្និសីទនេះ នឹងផ្តល់ឱកាសដ៏ល្អសម្រាប់ការបំពេញការងាររួមគ្នា ការចែករំលែកចំណេះដឹង និងការបង្កើតគំនិតថ្មីៗ ដើម្បីប្រឆាំងនឹងគ្រោះថ្នាក់ និងហានិភ័យបង្កដោយគ្រាប់មីនកែច្នៃ ក្នុងគោលបំណងកសាង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

ឯកឧត្ដមបណ្ឌិត បានសង្កត់ធ្ងន់ថា បណ្តាប្រទេសអាហ្វ្រិក អង្គការសង្គមស៊ីវិល និងអង្គការជំនាញៗ នឹងរួមចំណែកអភិវឌ្ឍផែនការសកម្មភាពថ្មីៗសម្រាប់រដ្ឋភាគីនៃអនុសញ្ញា លើកកម្ពស់បទដ្ឋាន និងសកលភាវូបនីយកម្ម នៃអនុសញ្ញា។ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បណ្ឌិត លី ធុជ បានអំពាវនាវឱ្យមានការគាំទ្រពីសាធារណរដ្ឋហ្គាណា និងភាគីរដ្ឋចំនួន៥២ ផ្សេងទៀតនៅក្នុងទ្វីបអាហ្រ្វិក កៀរគរប្រទេសបីទៀតរួមមាន អេហ្ស៊ីប លីប៊ី និងម៉ារ៉ុក ឱ្យបានក្លាយជារដ្ឋភាគី នៅក្នុងកិច្ចប្រជុំកំពូលនៅខេត្តសៀមរាប-អង្គរ និងសន្និសីទថ្នាក់តំបន់នេះ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត បោះឆ្នោតជ្រើសតាំងកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រសិទ្ធនាមកិច្ចប្រជុំនេះជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន»។

កិច្ចប្រជុំកំពូលសៀម-អង្គរ ស្តីពីពិភពលោកមួយដែគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ គឺជាព្រឹត្តិការណ៍មួយដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយរដ្ឋភាគីអនុសញ្ញាអូតាវ៉ាទាំង១៦៤ នឹងអនុម័តសេចក្តីថ្លែងការណ៍ នយោបាយសៀមរាប-អង្គរ និងដាក់ចេញនូវផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ ដែលជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញកាតព្វកិច្ច និងសម្រេចគោលបំណងរបស់អនុសញ្ញាអូតាវ៉ា៕

អត្ថបទដែលជាប់ទាក់ទង