**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើខ្លឹមសារវីដេអូរបស់លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) នៃសមាគមទេវ សក្ខី ភគវន្ត**ប្រធានគណៈកម្មការទី៨រដ្ឋសភា ជួបពិភាក្សាការងារជាមួយ នាយកអង្គការសុខភាពពិភពលោក**ឯកឧត្តម សុខ លូ អញ្ជើញបើកការដ្ឋានគម្រោងស្ថាបនាលូប្រអប់តាមបណ្តោយផ្លូវក្រុង៤០៩ ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង**លោក ជិន ប៊ុនធឿន អំពាវនាវដល់យុវជនកាកបាទក្រហម ត្រូវប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន អភិក្រមគុណធម៌ និងសីលធម៌**អាជ្ញាធរស៊ូដង់ខាងត្បូង ដកការផ្អាកជាបណ្តោះអាសន្ន លើការចូលទៅកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គម Facebook និង TikTok**ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានចោទប្រកាន់ជាផ្លូវការហើយ ជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសឹក**តួកគី ប្រកាសពីការសម្លាប់យុទ្ធជនឃឺដ ១៣ នាក់ នៅភាគខាងជើងស៊ីរី និង ២នាក់ទៀតនៅអ៊ីរ៉ាក់**លោក ពូទីន ថា សង្រ្គាមនៅអ៊ុយក្រែន មុខជានឹងចប់ក្នុងរយៈពេលត្រឹម២ខែ ប្រសិនបើក្រុមលោកខាងលិច ឈប់ផ្តល់ការគាំទ្រដល់ ទីក្រុងកៀវ**ប៉ូឡូញចុះកិច្ចសន្យាមួយ ដើម្បីទិញមីស៉ីលប្រឆាំងរ៉ាដាចំនួនជាង ២០០គ្រាប់ ពីសហរដ្ឋអាមេរិក**ប្រធានាធិបតីរុស្ស៉ី៖ ការចរចាជាមួយអ៊ុយក្រែន គឺអាចទៅរួច ប៉ុន្តែមិនមែនជាមួយប្រធានាធិបតីអ៊ុយក្រែននោះទេ**ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អញ្ជើញនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ទៅសេតវិមាន នាដើមខែក្រោយ**លោក ហ្សេលេនស្គី ថា លោក ពូទីន ភ័យខ្លាចចំពោះការចរចាដើម្បីបញ្ចប់សង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ខណៈសង្រ្គាមមានរយៈពេលជិត ៣ឆ្នាំមកហើយ**ធនាគារជាតិ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមស្ដីពី​ បច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធស្ដីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា**យន្តហោះដឹកកម្មករប្រេងធ្លាក់នៅរដ្ឋ Unity ប្រទេសស៊ូដង់ខាងត្បូង បណ្តាលឱ្យមនុស្ស ២០នាក់ស្លាប់**លោកជំទាវ ងិន សូនាថ ចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប**រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យដំណើរការជំហានដំបូងនូវផ្លូវថ្មើជើង តាមបណ្តោយមាត់ទន្លេចាប់មុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង នៅថ្ងៃទី១ កុម្ភៈ**លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលជាង១០០នាក់ និងរថយន្តដឹកទឹកចំនួន ៤គ្រឿង ទៅជួយពន្លត់ ករណី អគ្គីភ័យឆាបឆេះផ្សារត្រីនៅក្រុងប៉ោយប៉ែត**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ កំណត់ចំនួនចៅក្រមទាំងអស់នៃតុលាការកំពូល មិនឱ្យលើសពី ៣០រូប ដោយរាប់បញ្ចូលទាំងប្រធាន និងអនុប្រធាននៃតុលាការកំពូលផង**ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម» នៅថ្ងៃស្អែក**សហគមន៍កសិកម្មទំនើប នឹងទទួលបានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្មផ្ទាល់ តាមរយៈការសហការជាមួយមន្រ្តីកសិកម្មឃុំ និងក្រុមការងារជំនាញ

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបឋកថាអំពី “ការដឹកនាំ ដើម្បីធ្វើឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” ជូនមន្រ្តីក្រោមឱវាទក្រសួងសុខាភិបាល

ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ។

បទបឋកថានេះ បន្តផ្តោតទៅលើប្រធានបទ “ការដឹកនាំដើម្បីឱ្យអង្គភាពសុខាភិបាលមួយកាន់តែមានភាពប្រសើរឡើងថែមទៀត” ជាពិសេសលើវិធីសាស្រ្តនៃការគ្រប់គ្រងការកែទម្រង់អោយទទួលបានជោគជ័យ សម្រាប់ផ្តល់ជូនថ្នាក់ដឹកនាំអង្គភាពសុខាភិបាលគ្រប់ជាន់ថ្នាក់បានយល់ច្បាស់ពីអត្ថន័យនៃកំណែទម្រង់ និងកាន់តែបង្កើនប្រសិទ្ធិភាពនៃការដឹកនាំអង្គភាពសុខាភិបាលសំដៅគាំទ្រកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីកត្តាសំខាន់ៗទាំង ៨ ដែលចាំបាច់សម្រាប់គ្រប់គ្រងកម្មវិធីកំណែទម្រង់អោយទទួលបានជោគជ័យ និងសកម្មភាពដែលអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ត្រូវធ្វើនៅពេលដឹកនាំការងារកំណែរទម្រង់នៅតាមអង្គភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក៍បានចែករំលេកបទពិសោធន៍នៃការដឹកនាំ ដោយជំរុញអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បើកចិត្តអោយទូលាយ ដោយផ្តល់ការ ការស្រឡាញ់រាប់អានដល់មន្រ្តីក្រោមឱវាទជាប់ជាប្រចាំ លើគ្រប់កាលៈទេសៈព្រោះការដឹកនាំមិនអាចទទួលបានលទ្ធផលល្អទេបើគ្មានការស្រឡាញ់រាប់អានដ៏ពិតប្រាកដនេះ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ហើយលើកនេះជាលើកទី១៨ ដែលមានវត្តមានថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ចំនួន ១៩៦៧៕

អត្ថបទដែលជាប់ទាក់ទង