**ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់**ឯកឧត្ដមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល**អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតដោយទឹកជំនន់ក្នុងស្រុកចំនួន៣**សម្ដេចធិបតី៖ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំដកពិសោធន៍ការងារ របស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រជុំស្តីពីការចូលរួមសហការចុះអប់រំ ណែនាំ ធ្វើកិច្ចសន្យាលើទីតាំងព្យាបាលមាត់ធ្មេញ និងទីតាំងសិប្បកម្មទឹកបរិសុទ្ធ ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចិន**ប្រធានាធិបតី ហ្សេលេនស្គី ថាអ៊ុយក្រែននឹងបរាជ័យ ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានពីរុស្ស៉ី ប្រសិនបើអាមេរិកកាត់បន្ថយការផ្ដល់ជំនួយយោធា**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា ចំនួនកងទ័ពកូរ៉េខាងជើង ដែលឈរជើងក្នុងប្រទេសរុស្ស៉ី អាចនឹងកើនដល់ ១០០ ០០០នាក់**សិង្ហបុរី និងអាល្លឺម៉ង់ ព្រមព្រៀងគ្នា ដំឡើងកម្រិតទំនាក់ទំនងឱ្យដល់ភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ

អាល្លឺម៉ង់៖ កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងផ្សាព្វផ្សាយដើម្បីទាក់ទញវិនិយោគិនពីបរទេស ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា (គណៈកម្មការទី៥) បានជួបពិភាក្សាការងារជាមួយប្រតិភូសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ ស្របពេលដែលកម្ពុជាកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា-អាល្លឺម៉ង់ និងអន្តរសភាអាស៊ាន-សភាអឺរ៉ុប ដើម្បីបង្កើនសាមគ្គីភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

កិច្ចពិភាក្សាបានផ្តោតទៅលើចំណុចគន្លឹះ៣ រួមមាន កិច្ចសហប្រតិបត្តិការជាដៃគូសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការសង្គមវប្បធម៌-នយោបាយ និងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្ត។

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥នៃរដ្ឋសភាបានបង្ហាញពីសារៈសំខាន់របស់កម្ពុជាជាស្ពានក្នុងការផ្តល់ទំនាក់ទំនងល្អទាំងក្នុងតំបន់ និងលើឆាតអន្តរជាតិ ដូចជាក្នុងតំបន់មេគង្គ អាស៊ាន និងកម្ពុជា-អាល្លឺម៉ង់។ នាពេលថ្មីនេះ កម្ពុជាបានដើរតួនាទីសំខាន់ជាងពេលណាៗទាំងអស់ក្នុងតួនាទីជាអ្នកសម្របសម្រួល និងនាំសន្តិភាពទៅប្រទេសជាច្រើនក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ឯកឧត្តមប្រធានគណៈកម្មការទី៥ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើប្រទេសអាល្លឺម៉ង់មានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសណាមួយក្នុងតំបន់អាស៊ាន សូមពិចារណាកម្ពុជា តាមរូបមន្ត Plus1 មានន័យថា កម្ពុជាមានបំណងបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគនៅប្រទេសជិតខាង អាចមកធ្វើការវិនិយោគបន្ថែមក្នុងប្រទេសកម្ពុជា។

ឯកឧត្តម Johannes Steiniger សមាជិកសភាសហព័ន្ធអាល្លឺម៉ង់បានថ្លែងអំណរគុណដល់ឯកឧត្តម សួស យ៉ារ៉ា និងបានលើកឡើងថា កម្ពុជាគួរតែពង្រឹងច្បាប់កម្មសិទ្ធិបញ្ញាបន្ថែមទៀត និងធ្វើការផ្សាព្វផ្សាយដើម្បីទាក់ទញវិនិយោគិនពីបរទេសក្នុងការជម្រុញកំណើនសេដ្ឋកិច្ច។

ឯកឧត្តម Johannes Steiniger ក៏បានកត់សម្គាល់អំពីបញ្ហា បរិស្ថាននិងការគ្រប់គ្រងសំរាម ថាមពលកកើតវិញ ការវិនិយោគលើធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចសិក្សាម្រិតសភា និងការផ្លាស់ប្តូរបទពិសោធន៍ការងារក្នុងកម្រិតមន្រ្តីបច្ចេកទេស ៕

អត្ថបទដែលជាប់ទាក់ទង