**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

កម្ពុជា-ឥណ្ឌូនេស៊ី ពិភាក្សាអភិវឌ្ឍន៍គោលដៅទេសចរណ៍ និងពិនិត្យពិចារណាបង្កើតគោលដៅ ទេសចរណ៍សម្ព័ន្ធមេត្រីភាព Sister Destination


ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងទេសចរណ៍ ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអភិវឌ្ឍន៍គោលដៅទេសចរណ៍រវាងប្រទេសទាំងពីរ និងពិនិត្យពិចារណាការបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រីភាព Sister Destination ដើម្បីផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ឯកឧត្តម រដ្ឋមន្ត្រី សុខ សូកេន ថ្លែងថា នៅក្នុងដំណើរការឯកភាពគ្នា នឹងពិនិត្យពិចារណាសិក្សាបង្កើតគោលដៅទេសចរណ៍សម្ព័ន្ធមេត្រី កម្ពុជា ឥណ្ឌូនេស៊ីនេះ គឺនឹងជំរុញការតភ្ជាប់គោលដៅទេសចរណ៍ពីឥណ្ឌូនេស៊ី មកកម្ពុជា និងពីកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី ហើយនឹងជំរុញការផ្តល់អត្ថប្រយោជន៍ និងផ្តល់ផលចំនិញឲ្យគ្នាទៅវិញទៅមក ក្នុងវិស័យទេសចរណ៍។

ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា បច្ចុប្បន្នកម្ពុជា បានអនុម័តរួចហើយ ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ម៉ូស្លីម ហើយតាមរយៈការអនុវត្តផែនការនេះ នឹងបង្កើនការទាក់ទាញទេសចរណ៍ម៉ូស្លីមនៅតាមបណ្តាប្រទេសនានា មកទស្សនាកម្ពុជា កាន់តែប្រសើរឡើង ។

នៅក្នុងដំណើរការអនុវត្តយុទ្ធនាការកម្មវិធីផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងយុទ្ធនាការឆ្នាំ២០២៤ជាឆ្នាំទស្សនាខេត្តសៀមរាប របស់ក្រសួងទេសចរណ៍ ឯកឧត្តម Santo Darmosumarto បានបង្ហាញការតាំងចិត្តនឹងចូលរួមឲ្យបានសកម្មនៅក្នុងដំណើរការអនុវត្តយុទ្ធនាការនេះ និងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ បង្កើនការតភ្ជាប់ជើងហោះត្រង់កម្ពុជា ឥណ្ឌូនេស៊ីឲ្យមានកំណើនឡើងវិញជាដើម។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជា ទទួលបានទេសចរអន្តរជាតិសរុបមកទស្សនាប្រមាណ៥លាន៤៥ម៉ឺននាក់ ក្នុងទេសចរឥណ្ឌូនេស៊ីមកទស្សនាកម្ពុជាមានប្រមាណជិត១៣ម៉ឺននាក់ និងបានស្ថិតក្នុងលំដាប់ទី៧ បន្ទាប់ពីទេសចរអន្តរជាតិមកពីប្រទេសកូរ៉េខាងត្បូង ៕

អត្ថបទដែលជាប់ទាក់ទង