ឯកឧត្តម ស្វាយ សំអ៊ាង ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូ ស្ពានបេតុង ៧កន្លែង លូប្រអប់មុខបី ៥កន្លែង និងផ្លូវក្រាលដីល្បាយថ្ម ១ខ្សែ
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកៅស៊ូDBST ប្រវែង២១គីឡូម៉ែត្រ ទទឹង៧ម៉ែត្រ ស្ពានបេតុង ០៧កន្លែង លូប្រអប់មុខបីចំនួន០៥កន្លែង និងផ្លូវក្រាលដីល្បាយថ្ម០១ខ្សែ ប្រវែង១១. ៣៩០ ម៉ែត្រ ទទឹង៩ម៉ែត្រ លើកំណាត់ផ្លូវខេត្តលេខ ៣៧៦F មានទីតាំងស្ថិតនៅក្នុងឃុំសាមឃួយ ឃុំកំភុន និងឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តទៅក្បែរស្ពានបេតុងថ្មីក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ។