លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺប្រជុំកំណត់ព្រំទំនប់ អាង ចំណីប្រឡាយ ភូមិមួយចំនួន នៃឃុំពោធិម្រាល ស្រុកបសេដ្ឋ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី និងលោកអភិបាល នៃគណៈអភិបាកស្រុកបសេដ្ឋ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមវាលទី១៨ គណៈកម្មារដ្ឋបាល ឃុំពោធិម្រាល កំណត់ព្រំទំនប់ អាង ចំណីប្រឡាយ អូរ ដែលស្ថិតក្នុងភូមិម្រាលធំ ចំភូមិបក់រុន្ធត្បូង ភូមិចំបក់រុន្ធជើង ភូមិតានួន ភូមិអង្គដៃកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាស្រុកបសេដ្ឋ៕