នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ឱកាសធំបំផុតសម្រាប់ការអភិវឌ្ឍកម្ពុជាគឺ «សុខសន្តិភាព»
ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅពេលប្រទេសជាតិមានសុខសន្តិភាព យើងឈប់យកលុយទៅទិញអាវុធបាញ់គ្នា ហើយយើងបង្វែរថវិកាទៅវិនិយោគលើវិស័យធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយដីចម្ការមីនឱ្យទៅជាដីសម្រាប់ធ្វើកសិកម្ម។ ស្ពានដែលធ្លាប់ដាច់ដោយសារសង្រ្គាម ត្រូវបានកសាងតភ្ជាប់ឡើងវិញ និងពង្រីកបន្ថែម។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពីប្រទេសកម្ពុជាបញ្ចប់សង្រ្គាម មានសន្តិភាពពេញលេញ បានបង្កឱកាសឱ្យយើងរត់តាមប្រទេសនានានៅលើពិភពលោកទៀតផង ៕