**ក្រុមការងារក្រសួងបរិស្ថាន រកឃើញករណីក្លិនស្អុយចេញរោងចក្រកែច្នៃកាកស្រាបៀររបស់ក្រុមហ៊ុន ដាវី ស៊ីអេច អ៊ិចផត**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ**កាកបាទក្រហមកម្ពុជា មិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ!**ឱកាសការងារ៖ គិតត្រឹមថ្ងៃទី១៩ ខែមេសានេះ មានការងាររហូតដល់ទៅចំនួន ៦២ ៦៦២ កន្លែង កំពុងរង់ចាំអ្នក!**សាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្គាប់ឲ្យឈ្មោះ ជុំ វណ្ណៈ សងសំណងជម្ងឺចិត្តចំនួន ៤០០លានរៀល ឲ្យទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ប៊ុន ហុន ពីបទ៖ បរិហារបង្កាច់កេរ្តិ៍**មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរី ឱ្យមកនៅត្រឹមក្រោម ១០០០នាក់**អភិបាលខេត្តកណ្ដាល សរសើរកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដែលខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ នាឱកាសបុណ្យចូលឆ្នាំថ្មី**ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានប្រកាសបញ្ឈប់ការនាំចេញរថយន្ត SUV រថយន្តភីកអាប់ និងរថយន្តស្ព័ររបស់ខ្លួនទៅកាន់ប្រទេសចិន**ឯកអគ្គរដ្ឋទូតចិន៖ ជោគវាសនារួមគ្នា រវាងចិន-កម្ពុជា ត្រូវបានឆ្លុះបញ្ចាំងក្នុងការគាំទ្ររាល់កិច្ចប្រឹងប្រែងគ្នាទៅវិញទៅមក**ឯកអគ្គរដ្ឋទូតចិន៖ យើងនឹងសហការជាមួយកម្ពុជាដើម្បីអភិវឌ្ឍន៍សមិទ្ធផលដែលយើងសម្រេចបាន ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង**អ៊ុយក្រែន ដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិន ចំនួនបី ដោយសារពាក់ព័ន្ធនឹងការផលិតមីស៊ីល Iskander របស់រុស្ស៊ី**អ៉ីរ៉ង់ និងអាមេរិក រៀបចំកិច្ចចរចាជុំទី២ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៉ីតាលី**នាយកប្រតិបត្តិ ក្រុមហ៊ុន Apple និយាយជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក អំពីផលប៉ះពាល់ដែលអាចកើតមាននៃវិស័យពន្ធដែលដាក់ចេញដោយប្រធានាធិបតី Donald Trump លើតម្លៃ iPhone**ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី!**មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២៣ មេសា**បន្ទាប់ពីខកខានមួយរយៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញវាយកូនហ្គោលឡើងវិញនាព្រឹកនេះ**របបយោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំងដ៏ធំមួយបានយល់ព្រមបន្តបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយបន្ថែមទៀត បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍

រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញអបអរទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ នៅមន្ទីរពេទ្យរុស្ស៊ី

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំទិវាវេជ្ជសាស្រ្តសល្យសាស្រ្តលើកទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ ក្រោមប្រធានបទ« ពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការចូលរួមពីឯកឧត្តមសាស្រ្តាចារ្យ វេជ្ជបណ្ឌិត អនុរដ្ឋលេខាធិការ នាយក នាយករងមន្ទីរពេទ្យជាតិ វាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ទន្តបណ្ឌិត ឱសថការី គិលានុបដ្ឋាក បុគ្គលិក មន្រ្តីរាជការ និងនិស្សិតវេជ្ជសាស្រ្តផងដែរ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានពាំនាំនូវមតិផ្តាំផ្ញើរបស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា ដូចខាងក្រោម៖

-ក្នុងដំណាក់កាលបច្ចុប្បន្នដែលកំនើនការមកទទួលសេវានៅអង្គភាពសុខាភិបាលសាធារណៈរបស់បងប្អូនយើងទូទាំងប្រទេសកាន់តែមានសន្ទុះច្រើនគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះសូមអោយការបំរើសេវាសុខាភិបាលគ្រប់កម្រឹត និងគ្រប់ជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍តម្រូវ ដោយឈរលើមូលដ្ឋាន តម្កល់ខ្ពស់ និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ – Medical Ethics » ដើម្បីកាន់តែបង្ខិតអោយបានជិតស្និទ្នបំផុតរវាងយើងអ្នកបម្រើសេវាដោយផ្ទាល់ និងបងប្អូនអ្នកជំងឺយើង សាច់ញាត្តិ មិត្តភក្ត្រ័ទាំងឡាយដែលលោកមកទទួលសេវា និងនៅជាមួយយើង។ យ៉ាងនេះ គឺជាការបង្ករអោយភាពជិតស្និត និង ទំនុកចិត្តកាន់រឹតតែម៉ាំទាំនិងយូរអង្វែង។ ទីចុងបំផុតគឺការកើតឡើងដោយឯកឯងនូវភាពកក់ក្តៅ រីករាយ ពេញចិត្តពេញថ្លើមទាំងអស់គ្នាដោយគ្មានទីបញ្ចប់។

-បន្តបង្កើនការផ្តល់អាទិភាពដល់អ្នជំងឺចាស់ជរាយើង បងប្អូនពិការភាព បងប្អូនជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនគាត់ឲ្យបានទទួលសេវាព្យាបាលថែទាំព្យាបាលឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែងនិងផ្តល់ការពន្យល់ទូលំទូលាយ។
-បង្កើនការបណ្តុះបណ្តាលជំនាញថ្មីៗ ជូនបងប្អូនគ្រូពេទ្យ គិលានុបដ្ឋាក-យិកាយើង ដោយធ្វើទាំងក្នុងមន្ទីរពេទ្យខ្លួន ទាំងអន្តរមន្ទីរពេទ្យ ដូចជាការជួបជុំដ៏ធំក្នុងថ្ងៃនេះជាដើម។

ក្នុងការលើកកម្ពស់ការយល់ដឹងតាមរយៈ ការបណ្តុះបណ្តាលបន្ត ចំណេះដឹងថ្មីៗនិងបទពិសោធន៍ទាំងក្នុង និងនៅក្រៅប្រទេស តាមរយះការចងគ្នារវាងអ្នកជំនាញយើង និងមិត្តភក្ត្រ័ជំនាញអន្តរជាតិ មានជប៉ុន បារាំង សហរដ្ឋអាមេរិក សីង្ហបូរី ថៃឡង់ ។ល។ និង។ល។គឺជា កំលាំងចលករយ៉ាងពិតប្រាកដបង្ហាញពីភាពរឹងម៉ាំនិងជឿជាក់បានពីបងប្អូនប្រជាពលរដ្ឋយើងទូទាំងប្រទេស ក៏ដូចជាមិត្តភក្ត្រ័លើសាកលលោក។

អត្ថបទដែលជាប់ទាក់ទង