**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ

នាយករដ្ឋមន្ត្រី ផ្តល់ទស្សនៈ ៥ចំណុច ដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា​ ជាពិសេសការបង្កើនជំនាញឌីជីថល

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានផ្តល់នូវទស្សនៈចំនួន៥ចំណុច ដើម្បីចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ជាពិសេសការកសាងធនធានមនុស្សដែលមានជំនាញឌីជីថល ទាំងពេលបច្ចុប្បន្ន និងអនាគត។

ក្នុងឱកាសអញ្ជើញសម្ពោធអគារសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជាង៥ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត និងផ្តល់ទស្សនៈមួយចំនួនដើម្បីរួមចំណែកដល់ការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា ដូចតទៅ៖

ទី១. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តយកចិត្តទុកដាក់ឱ្យកាន់តែខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបឱ្យកាន់តែប្រសើរទៅនឹងតម្រូវការ និងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងបរិការណ៍ការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព ទាំងភូមិសាស្ត្រនយោបាយ, សេដ្ឋកិច្ច និងសង្គម ក៏ដូចជាការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការប្រើប្រាស់បច្ចេកវិទ្យា និងការផ្លាស់ប្ដូរនិម្មាបនកម្មសកល ដើម្បីបង្កើនភាពធន់ និងកសាងសង្គម-សេដ្ឋកិច្ចឌីជីថលរឹងមាំ ។

ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ដើម្បីរួមចំណែក កសាងពលរដ្ឋឌីជីថល និងបង្កើនសមត្ថភាពសិស្ស-និស្សិតលើវិស័យឌីជីថល សំដៅបង្កើនប្រសិទ្ធភាពនៃការបង្រៀន និង ការរៀនតាមប្រព័ន្ធឌីជីថលព្រមទាំងលើកកម្ពស់ស្វ័យសិក្សា របស់សិស្ស-និស្សិត ។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាម សាលារៀន​ ជាពិសេស សាលារៀននៅទីជនបទ និងតំបន់ដាច់ស្រយាល ដើម្បីជំរុញការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ព្រមទាំង លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ និង ការរៀនមួយជីវិតសម្រាប់ទាំងអស់គ្នា ។

ទី៣. គ្រឹះស្ថានឧត្តមសិក្សាត្រូវបន្តកែទម្រង់ប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍកម្មវិធីសិក្សាថ្មីៗ ស្របតាមឧត្តមានុវត្តតំបន់ និងអន្តរជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើពុទ្ធិ និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមនិន្នាការនៃ សេដ្ឋកិច្ច និង សង្គម, តម្រូវការនៃទីផ្សារការងារ និងបដិវត្តឧស្សាហកម្មទី៤។

ទី៤. សាកលវិទ្យាល័យជាតិគ្រប់គ្រង និងគ្រឹះស្ថានឧត្តមសិក្សាដទៃទៀត ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ដកស្រង់បទពិសោធ និង ធ្វើទស្សនកិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ​ ការពិសោធជាក់ស្ដែង និងឧត្តមានុវត្ត សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្ដុះបណ្ដាល, និង ការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ ជាមួយនឹងការផ្លាស់ប្តូរ និស្សិតអាហារូបករណ៍រវាងសាកលវិទ្យាល័យដៃគូ។

ទី៥. សាកលវិទ្យាល័យ ត្រូវបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែប វិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗខ្លួន ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការបង្រៀន និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងអនុវត្តជាក់ស្ដែង ដើម្បីផ្ទេរចំណេះជាក់ស្តែង, ទាំងទ្រឹស្តី, ការអនុវត្ត និង ឧត្តមានុវត្ត ជូនដល់សិស្ស-និស្សិត​។

អត្ថបទដែលជាប់ទាក់ទង