**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា**សម្ដេចតេជោ រំលឹករឿងដែលចងចាំនៅក្នុងខែមេសា កាលពីជាង៥០មុន សម្រាប់ជីវិតរបស់សម្តេច**រដ្ឋសភា ប្រកាសលទ្ធផលនៃការអញ្ជើញចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ និងសន្និសីទប្រធានសភា នៃអន្តរសភា នៅកូរ៉េ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និង App NoDrug ដល់ប្រជាពលរដ្ឋមកលេងកម្សាន្តអង្គរសង្ក្រាន្ត**គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា អញ្ជើញនិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយផ្លែផ្លាជាទីមោទន ពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (UPF) នៅកូរ៉េ**សម្តេចធិបតី៖ ព្រឹត្តិការណ៍  អង្គរសង្រ្កាន្ត​ ពុំមែន​ត្រឹមតែជា​ឱកាស​​នៃការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើងនោះទេ ថែមទាំង​បានក្លាយ​ជាកម្លាំង​​ជំរុញទេសចរណ៍គ្រប់ទម្រង់**ពិធីសង្ក្រាន្តថ្ងៃទី១ នៅខេត្តបន្ទាយមានជ័យ នគរបាលឃាត់ខ្លួនក្មេងស្ទាវចំនួន ១១នាក់**សង្ក្រាន្តព្រៃវែង មានពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រាប់ម៉ឺននាក់ បាននាំគ្នាមកលេងកម្សាន្ត**សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥**អ៊ីរ៉ាក់ចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធអ៊ីតាលី-ទួរគីសម្រាប់បំពង់បង្ហូរប្រេងចេញក្រៅឆ្នេរសមុទ្រថ្មី**អ៊ីរ៉ង់ ថាបញ្ហានុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មផ្តោតលើការចរចាដោយប្រយោលជាមួយសហរដ្ឋអាមេរិកក្នុងប្រទេសអូម៉ង់**លោក Daniel Noboa ជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ**អគ្គលេខាធិការអាស៊ាន៖ អាស៊ានស្វែងរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីគាំទ្រពហុភាគីនិយម**«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ «សង្ក្រានកំពង់ធំ» ឆ្នាំ២០២៥ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ**កម្មករនិយោជិត សប្បាយរីករាយបានជិះរថយន្តក្រុងឥតគិតថ្លៃ ទៅស្រុកកំណើត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សម្តេច ទៀ បាញ់៖ ជោគជ័យព្រឹត្តិការណ៍កីឡាដែលកម្ពុជាសម្រេចកន្លងមក បានផ្តល់មេរៀន និងបទពិសោធន៍ល្អៗដល់កម្ពុជាសម្រាប់រៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបន្តទៀត

ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAGOC សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជោគជ័យព្រឹត្តិការណ៍កីឡាដែលសម្រេចបាននាពេលកន្លងមក បានផ្តល់មេរៀន និងបទពិសោធន៍ ល្អៗជាច្រើនសម្រាប់កម្ពុជា ក្នុងការឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗបន្តទៀត។

ការលើកឡើងបែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបាននាំយកប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនគ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកដណ្ដើមបានជយលាភី ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២២ ដែលធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា តាមរយៈកីឡានេះ បានធ្វើឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាង កម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ប្រទេសក្នុងតំបន់ និងពិភពលោក កាន់តែរីកចម្រើន និងរឹងមាំថែមទៀត។ មួយវិញទៀត ផ្ដើមចេញពីគុណវុឌ្ឍជាច្រើនដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នឹងត្រូវបន្តក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់របស់យុវជនសម័យឌីជីថល សម្រាប់ចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា គ្រូបង្វឹក និងអត្តពលិកជនពិការទាំងអស់ដែលបានខិតខំប្រឹងប្រែងដណ្ដើម បានមេដាយមាស ប្រាក់ សំរឹទ្ធ នៅក្នុងការប្រកួតកីឡា ASEAN Para Games នៅប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២។ សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ បានកើតចេញពីការយកចិត្តទុកដាក់ដោយ ផ្ទាល់របស់រាជ រដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្រ្តី រួមជាមួយស្ថាប័នជំនាញរបស់ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិជនពិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបាន ខិតខំអភិវឌ្ឍន៍កម្រិតបច្ចេកទេស ធ្វើឱ្យគុណផលកីឡាកើនឡើងឈានដល់ដណ្ដើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ក្នុងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលកន្លងមក ព្រមទាំងមានការអបអរសាទរទាំងមជ្ឈដ្ឋានជាតិ អន្តរជាតិ មានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងភាពៃប្រឌិត របស់អត្តពលិកជនពិការកម្ពុជា បានលើកកម្ពស់កិត្តិយសជាតិ និងមោទនៈជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងមក ជាកំណត់ត្រាដែលចាត់ទុកថាគ្រួសារសហគមន៍អាស៊ាន បានយកចិត្តទុកដាក់យ៉ាងខ្ពស់ដល់សិទ្ធិមនុស្ស និងលក្ខខណ្ឌប្រជាធិបតេយ្យ សម្រាប់ប្រជាពលរដ្ឋឱ្យរស់នៅប្រកបដោយសុខដុមរមនា រួមទាំងវិស័យពិការរបស់យើងនៅក្នុងសហគមន៍អាស៊ាន ដែលនាំមកនូវកត្តាសត្យានុម័ត និងបង្កសក្តានុពលភាពដល់បងប្អូន មានជនពិការអាចចូលរួមគ្រប់ សកម្មភាពក្នុងសហគមន៍ដោយមិនមានការរើសអើង ដូចពាក្យស្លោកពោលថា «ជនពិការ មានលទ្ធភាព និងគុណវុឌ្ឍចូលរួមគ្រប់សកម្មភាពក្នុងសង្គម ដែលមិនអាចខ្វះបាន» និង «ជនពិការមាន សិទ្ធិស្មើគ្នានឹងជនមិនពិការ»។

ជាក់ស្តែង សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលសម្តេចជាជនពិការមួយរូបតែងតែយកចិត្តទុកដាក់ផ្តល់នូវ សុភវិនិច្ឆ័យដល់បងប្អូនជនពិការទូទាំងប្រទេស និងក្នុងតំបន់ សហគមន៍អាស៊ាន ក៏ដូចជានៅក្នុងពិភពលោក សម្តេចតែងតែមានប្រសាសន៍ថា «ជនពិការជាជនមានសមត្ថភាព» សូមស្នើក្រសួង ស្ថាប័ន វិស័យឯកជន មេត្តាយកចិត្តទុកដាក់ចំពោះជនពិការរបស់ដើម្បី សម្របសម្រួលដល់ការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អត្តពលិកជនពិការ និងលទ្ធផលបច្ចេកទេសជាវិជ្ជមាន ដែលជាកត្តាជំរុញ និងបង្កើនកិត្តិយស កិត្យានុភាពជាតិ បង្កើនសក្តានុពល និងឧត្តមភាពជាតិទើប សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តដោយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនរបស់សម្តេចទាំងទ្វបន្ថែមពីលើថវិការបស់រាជរដ្ឋាភិបាល ហើយមិនមែនតែលើកនេះទេ សម្តេចទាំងទ្វេតែងគិតគូរ យក ចិត្តទុកដាក់ដល់សុខុមាលភាព ដឹងសុខទុក្ខការលំបាក និងជួយឧបត្ថម្ភគាំទ្រគ្រប់ពេលវេលាដល់គ្រូបង្វឹក អត្តពលិកជនពិការទាំងអស់។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាបន្តលើកស្ទួយ វិស័យកីឡា និងបន្តមរតកពីសម្ដេចតេជោ តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះក្នុងយុទ្ធសាស្ត្រ ៦ចំណុចរបស់វិស័យអប់រំ យុវជន និងកីឡា មានចែងអំពីការអភិវឌ្ឍវិស័យកីឡាផងដែរ។ ក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងថែមទៀត សំដៅធ្វើឱ្យមុខមាត់ កិត្តិយស កិត្យានុភាព និងទង់ជាតិកម្ពុជាបានលេចឡើងត្រដែតនៅពេលប្រកួតកីឡាកម្រិតតំបន់ និងកម្រិតអូឡាំពិក៕

អត្ថបទដែលជាប់ទាក់ទង