**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា**ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងយុវជនមកពីអង្គការសមាគមនដៃគូ សរុបចំនួន ២៧រូប

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងអង្គការសមាគមនដៃគូសរុបចំនួន ២៧រូប។

ក្នុងជំនួបនាឱកាសនេះ បានពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖
១-ពិភាក្សាអំពី សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ បញ្ហាសង្គម ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧។
២-គោលនយោបាយ និងកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមមាន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
៣-ការចូលរួមធ្វើជាដៃគូសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃយុទ្ធនាការទាំងពីរ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌ ៕

អត្ថបទដែលជាប់ទាក់ទង