ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាសេចក្ដីព្រាង ចំនួន២
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល នៅព្រឹកថ្ងៃសុក្រទី ១៦ ខែមករា ឆ្នាំ ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតការលុបចោល ការបង្រួម ការបំបែកនិងការកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី -ខេត្ត ស្រុក ឃុំ -សង្កាត់និងភូមិ និងសេចក្ដីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការបង្កើត ការបង្រួម ការបំបែក នឹងការកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី-ខេត្ត ក្រុង ខណ្ឌ ឃុំ -សង្កាត់និងភូមិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ៕