ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ អំពាវនាវឱ្យមានការកែទម្រង់បន្ត ផ្នែកសេវាកម្មជូនអ្នកប្រើប្រាស់ ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថសមរម្យ
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល រំឭកពីមគ្គុទ្ទេសក៍សម្តេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាម និងផ្តល់ការអភិវឌ្ឍអគិ្គសនី ហើយជម្រាបជូនពីផែនការ និងសមិទ្ធផលថ្មីៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្តេជ្ញាធានាការអភិវឌ្ឍវិស័យគន្លឹះនេះប្រកបដោយចីរភាព និងទទួលខុសត្រូវខ្ពស់សម្រាប់ជាប្រយោជន៍ជាតិខ្មែរ។
ឯកឧត្តម កែវ រតនៈ វាយតម្លៃខ្ពស់ចំពោះវិភាគទានរបស់សេវាករឯកជន អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិចំពោះសមិទ្ធផលបច្ចុប្បន្ន និងអំពាវនាវឱ្យមានការកែទម្រង់បន្តផ្នែកសេវាកម្មជូនអ្នកប្រើប្រាស់ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថសមរម្យ។
ឯកឧត្តមរដ្ឋមន្ត្រី ទាមទារឱ្យអាជ្ញាធរអគ្គិសនីដឹកនាំការធ្វើវេទិកាសាធារណៈពីការបម្រើសេវាអគ្គិសនីគ្រប់ខេត្តក្រុង និងសំណូមពរប្រតិបត្តិករអគ្គិសនីជួយប្រើប្រាស់ឧបករណ៍អគ្គិសនីផលិតក្នុងស្រុក ៕