**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឱ្យមន្ទីរធនធានទឹកខេត្តតាកែវ ពន្លឿនការជីកប្រឡាយបញ្ជូនទឹកបម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រួមជាមួយឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងបងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹក នៅស្រុកព្រៃកប្បាស និងស្រុកសំរោង ក្នុងខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោងដែលមានប្រវែងសរុបប្រមាណ ៥គីឡូម៉ែត្រ និងបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនប្រជាកសិករដែលធ្វើស្រែប្រាំងក្នុងតំបន់ខាងលើ។

សូមជម្រាបថា ផ្ទៃដីស្រូវប្រាំងបងប្អូនប្រជាកសិករប្រមាណ ១២០០ ហិកតា ស្ថិតក្នុងឃុំកំពែង ស្រុកព្រៃកប្បាស និងក្នុងឃុំទ្រា ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ បានជួបបញ្ហាប្រឈមខ្វះទឹកស្រោចស្រព។

ជាកិច្ចអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ដោយមានកិច្ចសហការជាមួយអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងឃុំ បានសម្រេចកាយផ្លូវវាងក្រោមស្ពានចេញ(ដោយស្ពានបានសាងសង់រួចហើយ) នៅចំណុចស្ពានទំនប់ដាច់កោះភ្នៅ ស្ថិតក្នុងភូមិធ្លក់យល់ ឃុំពន្លៃ ស្រុកអង្គរបុរី កាយប្រឡាយ៨៧ ចម្ងាយ ២គីឡូម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន ២គ្រឿងបំពាក់លើសាឡង់ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរី និងកាយប្រឡាយបញ្ជូនទឹកប្រវែងសរុបប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំកំពែង ឃុំពន្លៃ និងឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស និងស្ថិតក្នុងឃុំទ្រា ឃុំជើងគួន និងឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយប្រើអេស្កាវ៉ាទ័រចំនួន៤គ្រឿង។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ឱ្យដឹងថា គិតត្រឹមថ្ងៃនេះវឌ្ឍនភាពនៃការកាយប្រឡាយបញ្ជូនទឹកដែលចាប់ផ្តើមពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រេចបាន ៣៥០០ម៉ែត្រ និងការកាយប្រឡាយ៨៧ ដើម្បីសម្រួលផ្លូវទឹកពីស្ទឹងអង្គរបុរីសម្រេចបាន១០០%។ ជាលទ្ធផលក្រុមការងារអន្តរាគមន៍បានជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងស្រុកព្រៃកប្បាសប្រមាណ ៥៨០ហិកតា និងស្រុកសំរោងប្រមាណ ៦២០ ហិកតា។

ក្នុងឱកាសនោះដែរ តំណាងបងប្អូនប្រជាកសិករដែលបង្កបង្កើនផលស្រូវប្រាំងក្នុងស្រុកព្រៃកប្បាស និងស្រុកសំរោង ខេត្តតាកែវបានសម្តែងនូវក្តីរីករាយ និងសូមថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ និងរកគ្រប់មធ្យោបាយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់ដែលប្រឈមការខ្វះទឹកស្រោចស្រព។ ជាមួយគ្នានេះក៏ថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ថ្នាក់ដឹកនាំក្រសួង និងមន្ទីរ ព្រមទាំងអាជ្ញាធរមូលដ្ឋានដែលបានចុះអន្តរាគមន៍ដោយផ្ទាល់បញ្ជូនគ្រឿងចក្រចុះកាយប្រឡាយ និងស្តារផ្លូវទឹករហូតទទួលបានជោគជ័យ។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ស្នើឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវពន្លឿនការជីកប្រឡាយបញ្ជូនទឹកឱ្យដល់គោលដៅ ដោយសហការជាមួយអាជ្ញាធរដែនដីក្នុងការអន្តរាគមន៍បញ្ជូនទឹកបម្រើដល់ការងារធ្វើស្រែប្រាំងរបស់បងប្អូនប្រជាកសិករដែលប្រឈមខ្វះទឹក និងបានស្នើឱ្យលោកប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយមសិក្សា ដើម្បីកាយមុខប្រឡាយឱ្យបានធំ ៕

អត្ថបទដែលជាប់ទាក់ទង