ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំលើកដំបូងក្នុងដំណើរការរៀបចំគោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជន
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី ១៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូងក្នុងដំណើរការរៀបចំគោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជនដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានការិយាល័យ តំណាង អង្គការ JICA និងមន្ត្រីជំនាញជាច្រើនរូបផងដែរ ។
ឯកឧត្តម ប្រធានអង្គប្រជុំ បានបញ្ជាក់ថាកិច្ចប្រជុំនេះគឺមានសារៈសំខាន់ណាស់សម្រាប់ការចូលទៅអនុវត្តកំណត់គោលនយោបាយមួយក្នុងការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការកំណត់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងទីប្រជុំជន ហើយឯកឧត្ដម ក៏សូមអរគុណណាស់ចំពោះការក្រុមការងារស្រាវជ្រាវអំពីការកំណត់លក្ខណៈវិនិច្ឆ័យក្នុងការបង្កើត ក្រុង ស្រុក និងឃុំ សង្កាត់ ផងដែរ៕