ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន៧សង្កាត់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន បេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគរាជធានីភ្នំពេញ។
ក្នុងនោះ ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងពីគុណបំណាច់នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសជាតិឱ្យមានរីកចម្រើននិងការអភិវឌ្ឍដូចនាពេលបច្ចុប្បន្ន។
បន្ថែមពីនោះ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រឹក្សាសង្កាត់ ទាំងអស់ចំពោះការបម្រើប្រជាជនក្នុងមូលដ្ឋានដែលធ្វើឱ្យមានការគាំទ្រភាគច្រើនបំផុត។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ៕