**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា បើកសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្តពោធិ៍សាត់ ឆ្នាំ២០២៣ និងលើកទិសដៅបន្ត

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារយុវជនគណបក្សខេត្ត ឆ្នាំ២០២៣ និងលើកទិសដៅបន្តបន្តឆ្នាំ២០២៤ ព្រមទាំងប្រគល់សេចក្តីសម្រេច និងប័ណ្ណសរសើរ ជូនដល់ក្បាលម៉ាស៊ីនដឹកនាំ និងយុវជនគណបក្ស នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានអ្នកចូលរួមពីក្រុមយុវជនប្រមាណ១,៥០០នាក់។

លោក ងួន ប៉ោសេង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ក្រុមការងារយុវជនគណបក្សខេត្ត ដែលជាជំនួយការឲ្យគណៈកម្មាធិការគណបក្សខេត្ត លើការងារគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងអនុវត្តទៅតាមកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់បក្ស ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យដ៏មុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។

លោកបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣នេះ រចនាសម្ព័ន្ធចាត់តាំងយុវជនគណបក្សខេត្ត រួមមានថ្នាក់ខេត្ត ចំនួន១១៤នាក់ ក្រុមអចិន្ត្រៃយ៍២៩នាក់ មាន១១ផែន ស្មើនឹង៤១៥នាក់ យុវជនថ្នាក់ស្រុកក្រុងទាំង៧ មានចំនួន៨២២នាក់ សកម្មជនយុវជនទាំង៥២៦ភូមិ មានចំនួន១៥៧៨នាក់សមាជិកបក្សជាយុវជន ចាប់ពីអាយុ១៨ដល់៣៥ឆ្នាំ ជាង៩៩ពាន់នាក់ និងសមាជិកបក្ស ជាង២៤៦ពាន់នាក់។

លោកបានបន្តថា សកម្មជនយុវជន បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាឃុំ ស្រុក ក្រុង ដូចជាចុះសួរសុខទុក្ខប្រជាពលរដ្ឋជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជំងឺ អ្នកទទួលមរណៈភាពដោយបាននាំយកស្បៀង គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនជាប់ជាប្រចាំ។

ចំពោះទិសដៅអនុវត្តបន្ត គឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គម ព្រមទាំងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលកន្លងមកតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារៈ ថវិកា ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស ធ្វើឲ្យយុវជនគណបក្សខេត្ត កាន់តែមានទំនុកជឿជាក់ និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

ទាំងឯកឧត្តម ខូយ រីដា និងឯកឧត្តម កែវ រតនៈ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងថ្នាក់ភូមិ ដែលកន្លងមកតែងតែបានចូលរួមសហការសាមគ្គីគ្នា ដើម្បីគោលដៅរួមតែមួយគឺគណបក្សប្រជាជនកម្ពុជា ជោគជ័យគ្រប់ការបោះឆ្នោត។

លោកបន្ដថា ជានិច្ចកាលយុវជនជាសកម្មជន បានអនុវត្តសកម្មភាពបម្រើប្រជាពលរដ្ឋនិងធ្វើការវាយបកទាន់ពេលវេលា តាមរយៈបណ្តាញសង្គម ព្រោះថាយុវជនគណបក្ស ជាកម្លាំងចលករ និងជាអ្នកបន្តវេណយ៉ាងសំខាន់នាពេលនេះ ក៏ដូចទៅថ្ងៃអនាគត។ ហេតុនេះសូមឲ្យឱ្យយុវជនតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ត្រូវបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើផលប្រយោជន៍ ជូនជាតិ និងប្រជាជន។ យុវជនទាំងអស់ ត្រូវតែត្រៀមខ្លួនសម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណី បន្តសាមគ្គីគ្នា ទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធឲ្យកាន់តែរឹងមាំ ដើម្បីបម្រើបក្សកាន់តែទទួលបានការគាំទ្រ ពីប្រជាជនកាន់តែច្រើន។

ថ្នាក់ដឹកនាំទាំង២ បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ ដែលគណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់កសាង និងអភិវឌ្ឍន៍ប្រទេស រហូតមកដល់ពេលនេះជាង៤៤ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងភាពរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គម មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឲ្យឃើញថា យុវជនរបស់យើងមានឆន្ទៈ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិ និងប្រជាជន។ ថ្នាក់ដឹកនាំទាំង២ សូមឲ្យក្រុមយុវជន ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ធ្វើជាគម្រូល្អសម្រាប់យុវជនជំនាន់ក្រោយ សហការចូលបង្ក្រាបរាល់ព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយ ការពារព្រៃធម្មជាតិវាលវែង កុំឲ្យបាត់បង់។

នៅក្នុងឱកាសនោះឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា ក៏បានប្រគល់សេចក្តីសម្រេច ជូនលោក ពៅ ពិសិដ្ឋ អនុប្រធានប្រចាំការ លោក ឃៀង សុមុនី និងលោក ម៉ៅ ស៊ីវណ្ណា ជាសមាជិកអចិន្ត្រយ៍ នៃក្រុមយុវជនគណបក្សខេត្ត និងបានចែកជូនប័ណ្ណសរសើរ ដល់ក្រុមយុវជន ចំនួន២៣៦នាក់ គឺជាការឆ្លើយតបទៅនឹងគុណបំណាច់របស់យុវជនគណបក្សគ្រប់ផ្នែក គ្រប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ចូលរួមសកម្មភាពមនុស្សធម៌ ព្រមទាំងប្តេជ្ញាគាំទ្រ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពប្រធានព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤-២០៣០ និងសម្តេសបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ជានាយករដ្ឋមន្ត្រី និងជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ទៀត ៕

អត្ថបទដែលជាប់ទាក់ទង