**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ស្នងការនគរបាលរាជធានីភ្នំពេញ ឆ្លើយតបចំពោះការព្រួយបារម្ភ ពីបញ្ហាសន្ដិសុខ នៅភ្នំពេញ ដែលលើកឡើងដោយស្ថានទូតរុស្ស៉ី

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញមកឆ្លើយតបចំពោះការព្រួយបារម្ភអំពីបញ្ហាសន្ដិសុខ នៅរាជធានីភ្នំពេញ ដែលបានលើកឡើងដោយស្ថានទូតរុស្ស៉ី ប្រចាំនៅប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ន។

ក្រោយឃើញការចុះផ្សាយរបស់ស្ថានទូតរុស្ស៉ីបែបនេះ ហើយត្រូវបានយកមកផ្សព្វផ្សាយបន្តតាមបណ្តាញសង្គម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធអ្វីដែលស្ថានទូតរុស្ស៉ីបានលើកឡើង។ ប៉ុន្ដែក្នុងកិច្ចប្រជុំនោះ មិនមានរបាយការណ៍ណាមួយបង្ហាញថា មានប្រជាពលរដ្ឋរុស្ស៉ីណាម្នាក់ រងគ្រោះដោយសារអំពើចោរកម្ម ដែលកើតឡើងនៅរាជធានីភ្នំពេញនោះ។

អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងទៀតថា បច្ចុប្បន្នស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងរាជធានីភ្នំពេញ មិនដូចអ្វីដែលស្ថានទូតរុស្ស៉ីព្រួយបារម្ភ រហូតដល់ថ្នាក់អំពាវនាវឲ្យប្រជាពលរដ្ឋរបស់ខ្លួនព្រួយបារម្ភនោះឡើយ ពោលកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់នៅរាជធានីភ្នំពេញ ខិតខំប្រឹងប្រែងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាក់ថា «ខ្ញុំបានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយអធិការខណ្ឌទាំង១៤ និងការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីឆែកព័ត៌មាននេះ គឺយើងអត់ទទួលព័ត៌មាន ឬសភាពការណ៍ ចូលរួមប្ដឹងរបស់គាត់នោះ។ យើងសំណូមពរឲ្យពួកគាត់ចូលរួមសហការជាមួយសមត្ថកិច្ចយើងខ្ញុំ»។

ក្នុងន័យនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអំពាវនាវដល់ជនរងគ្រោះពិតប្រាកដ ចូលរួមសហការជាមួយសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តាមរយៈការដាក់ពាក្យបណ្ដឹងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ឬមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការអន្ដរាគមន៍ឆ្លើយតបបន្ទាន់ភ្លាមៗ ខណៈកម្លាំងជំនាញស្វាគមន៍ដោយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង