**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជំរុញថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តកណ្តាល ត្រូវយកចិត្តទុកដាក់ និងខិតខំរួមគ្នា អនុវត្តឱ្យសម្រេចបានលទ្ធផលល្អក្នុងឆ្នាំ២០២៥**ACU បញ្ជូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ត្រីអាវុធហត្ថម្នាក់ទៀត ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់**អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!

រដ្ឋមន្រ្តីធនធានទឹក ចុះពិនិត្យការស្ដាប្រឡាយរំដោះទឹក ជួយសង្រ្គោះស្រូវពលរដ្ឋជិត ១ពាន់ហិកតា នៅស្រុកព្រៃកប្បាស់

ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យការស្ដារប្រឡាយដើម្បីបើកផ្លូវទឹកយកមកជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋចំនួន៨៨៥ហិកតានៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងឱកាសចុះពិនឹត្យនិងជួបជាមួយបងប្អូនកសិករ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋពីការយកចឹត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាភ្លាមៗដល់ក្រសួងធនធានទឹកអោយសិក្សានិងរកវិធានការណ៍ជាបន្ទាន់ដើម្បីស្វែងរកប្រភពទឹកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹកហើយអាចនិងខូចស្រូវទាំងអស់ប្រសិនបើគ្មានទឹកបូបបញ្ចូលស្រែរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹកបានថ្លែងបន្ថែមថា ឆ្នាំមុនមានភ្លៀងធ្លាក់ច្រើន ដោយឡែកឆ្នាំនេះភ្លៀងធ្លាក់តិចដែលធ្វើឲ្យយើងខ្វះខាតទឹកប្រើប្រាស់ជាពិសេសប៉ះពាល់ដល់បងប្អូនប្រជាកសិករយើងដែលធ្វើស្រែប្រាំង ក៍ប៉ុន្តែទោះជាយ៉ាងណាដោយទាំងអាជ្ញាធមូលដ្ឋាន មន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមនិងក្រសួងធនធានទឹក បានយកចឹត្តទុកដាក់និងស្វែងរកប្រភពទឹកដើម្បីជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដូចជាកណីយ៍នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវនៅថ្ងៃនេះ យើងបានជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានជិត១ពាន់ហិតា។

លោក ហ៊ុន ភន ប្រជាពលរដ្ឋនៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាសដែលមានស្រែ១ហិកា ហើយដែលស្រូវរបស់គាត់ជិតខូចដោយសារតែគ្មានទឹកបូមដាក់ បានសំដែងនូវការសប្បាយចឹត្តដែលអាជ្ញាធពាក់ព័ន្ធបានស្វែករកប្រភពទឹកនិងបានជួយកាយប្រឡាយបង្ហូទឹកយកមកជួយសង្រ្គោះដំណាំស្រូវរបស់គាត់អោយល្អប្រសើរឡើងវិញ។

លោក ស៊ិន ញ៉ិល មេឃុំកំពែង តំណាងអោយបងប្អូនប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍សប្បាយរីករាយនិងបានថ្លែងអំណគុណចំពោះអាជ្ញាធស្រុកខេត្តនិងមន្រ្តីពាក់ព័ន្ធជាពិសេសសម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់អោយក្រសួងធនធានទឹកចុះមកជួយអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវនៅក្នុងឃុំកំពែងបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង