**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ឯកឧត្តម ស្វាយ សំអ៊ាង អំពាវនាវឲ្យផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍ គ.ជ.ប និងសេចក្តីប្រកាសព័ត៌មាន ក្រសួងមហាផ្ទៃ ឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែង ដល់អ្នកបោះឆ្នោត

ស្ទឹងត្រែង៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានថ្លែងអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវផ្សព្វផ្សាយ ឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ របស់គណៈកម្មការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែង ដល់អ្នកបោះឆ្នោត ដើម្បីសម្តៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។

ការអំពាវនាវរបស់ ឯកឧត្ដម ស្វាយ សំអ៊ាង បែបនេះធ្វើឡើង នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំឃោសនាបោះឆ្នោតជាមួយសមាជិក សមាជិកានៃអង្គបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ ឆ្នាំ២០២៤ នៅគណៈបក្សស្រុកបុរីអូរស្វាយសែនជ័យ។ ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ញ៉ែម សាម៉ន បេក្ខជនពេញសិទ្ធិនៃព្រឹទ្ធសភានីតិកាលទី៥, ឯកឧត្តម ឈាង ឡាក់ ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងសមាជិកបក្សមួយចំនួនទៀតផងដែរ ។

ក្នុងឱកាសនោះឯកឧត្ដមប្រធានគណបក្សខេត្ត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារគណបក្ស ដែលកន្លងមកបានរួមគ្នា យកចិត្តទុកដាក់ ផ្សព្វផ្សាយ អនុវត្តនូវផែនការ ក៏ដូចជាសេចក្ដីសម្រេចរួម ស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ​ ដែលក្រុមការងារគណបក្សទាំងថ្នាក់កណ្ដាល ថ្នាក់ខេត្ត  ក្រុង ស្រុក បានខិតខំយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ ក៏ដូចជា បែបបទនីតិវិធីនានាមួយចំនួន ដែលដាក់ចេញដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាការកណ្ដាល ក៏ដូចជាអនុវត្តនូវផែនការរបស់គណៈអចិន្ត្រៃយ៍គណៈកម្មការគណបក្សខេត្ត ស្ដីពីផែនការរួមឆ្ពោះទៅការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ។

ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅស្រុកបុរីអូរស្វាយសែនជ័យ ក៏ដូចជា ខេត្តស្ទឹងត្រែង ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជននាពេលកន្លងមក រហូតទទួលបានជោគជ័យគួរជាទីមោទន:។

ឯកឧត្ដម ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ ២០២៤ ជាពិសេស ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជនអោយបានគ្រប់ៗគ្នា ។

ឯកឧត្ដម ស្វាយ សំអ៊ាង មានប្រសាសន៍ថា  សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោត យើងត្រូវតែផ្សព្វផ្សាយពីគោលនយោបាយ របស់គណបក្សប្រជាជន ជាពិសេសត្រូវផ្សព្វផ្សាយពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនកម្ពុជា និងនិយាយដោយឡែកសម្រាប់ប្រជាជនខេត្តស្ទឹងត្រែង ។

ឯកឧត្ដម ស្វាយ សំអ៊ាង គូសបញ្ជាក់ថា បើគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ នៅគ្រប់ដំណាក់កាលបោះឆ្នោត គឺប្រទេសជាតិរបស់យើងនឹងមានការអភិវឌ្ឍន៍រីកចម្រើន ជាពិសេសនៅតែធានាបានសន្តិភាព ស្ថេរភាពនយោបាយ តទៅមុខថែមទៀត ។ ឯកឧត្ដមបានមានប្រសាសថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំប្រកបដោយថាមពល ឈ្លាវៃ ម៉ឺងម៉ាត់ រឹងមាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានមុំ៤សំខាន់ គឺជំរុញកំណើន សមធម៌ ការងារ និងបច្ចេកវិទ្យា ដែលផ្តោតសំខាន់ទៅលើវិស័យអាទិភាពចំនួន៥ ។

ឯកឧត្ដមលើកឡើងថា អ្វីៗទាំងអស់ដែលទទួលបាន ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ រហូតដល់ទី៤ កន្លងមកនេះយើងឃើញថា មានភាពល្អប្រសើរ និងជ្រាលជ្រៅជាមោទកភាពសម្រាប់យើងទាំងអស់គ្នា ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ ប្រជាជននោះទេ ដែលអាស្រ័យហេតុនេះ ទើបរាជរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីបន្តចាប់ផ្ដើមធ្វើយ៉ាងណាឲ្យ ការដោះស្រាយសំណូមពរ ក៏ដូចជាតម្រូវការរបស់យើង ឲ្យមានគម្រិតខ្ពស់ថែមទៀត សមស្របទៅនឹងការវិវឌ្ឍនាពេលបច្ចុប្បន្ន ។

ឯកឧត្ដម ស្វាយ សំអ៊ាង ថ្លែងទៀតថា សុខសន្តិភាព គឺជាកត្តាសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍនប្រទេសជាតិ ផ្ទុយទៅវិញប្រសិនប្រទេសរបស់យើង គ្មានសន្តិភាពទេនោះ គឺអ្វីៗទាំងអស់មិនមានការរីកចម្រើនទៅបានទេ ។ ឯកឧត្ដម ក៏បានអំពាវនាវឲ្យចូលរួមថែរក្សា ការពារសុខសន្តិភាព ដើម្បីការអភិវឌ្ឍនប្រទេសជាតិ ។ យើងត្រូវសង្ឃឹម ជឿជាក់ទៅលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន ដែលជាក្តីរំពឹងរបស់យើងតទៅមុខទៀត ក្នុងការជួយឲ្យសេដ្ឋកិច្ចជាតិរបស់យើង ឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសក្នុងការសម្រេចចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយឲ្យទៅជាប្រទេសមានចំណូលសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្ដមបន្ថែមថា «ភូមិភាគ៨ មាន៦ខេត្ត ( ស្ទឹងត្រែង  ក្រចេះ  រតនគិរី មណ្ឌលគិរី  ព្រះវិហារ  និងកំពង់ធំ ) សរុបបូករួមអង្គបោះឆ្នោតទាំងអស់យើងទទួលបាន ៥អាសនៈ  រីឯ១អាសនៈទៀត គឺជាសំឡេងរបស់គណបក្សផ្សេង ប៉ុន្តែទន្ទឹមនេះ ក៏យើងនៅតែប្រមូលផ្ដុំការគាំទ្រ ពីបណ្ដាអង្គបោះឆ្នោតដ៏ទៃទៀត ក្នុងករណីអង្គបោះឆ្នោតរបស់បក្សដ៏ទៃ យល់ឃើញថា គោលនយោបាយរបស់គណបក្សប្រជាជន មានភាពត្រឹមត្រូវល្អប្រសើរ ដើម្បីការពារផលប្រយោជន៍ជាតិ និងប្រជាជនពិតប្រាកដ គេអាចនឹងបោះឆ្នោតជូនគណបក្សប្រជាជន ដែលនេះក៏ជាការទទួលស្វាគមន៍ ដើម្បីយើងទទួលបានអាសនៈ ៦លើ៦» ។

ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានប្រកាសថា គណបក្សប្រជាជនបើកចំហរ និងស្វាគមន៍ចំពោះអង្គបោះឆ្នោតពីបណ្ដាគណបក្សដ៏ទៃ ដែលស្ម័គ្រចិត្តមកបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ហើយយើងនឹងបន្តរួមរស់ជាមួយគ្នា ជាគ្រួសារតែមួយ ដែលជាពិសេសគណបក្សប្រជាជន នឹងបន្តការពារនូវផលប្រយោជន៍ របស់អង្គបោះឆ្នោត ។

ឯកឧត្ដមប្រធានក៏បានរំលឹកថា កន្លងមកក្រសួងមហាផ្ទៃ បានចេញសេចក្ដីថ្លែងការណ៍ ថា មានគណបក្សនយោបាយមួយចំនួន រួមទាំងគណបក្សនយោបាយដែលមិនមានឈ្មោះក្នុងបញ្ជីឈរបោះឆ្នោត បានទៅបង្ខិតបង្ខំដាក់គំនាប លើអង្គបោះឆ្នោតរបស់ខ្លួន ថាត្រូវតែបោះឆ្នោតឲ្យបក្សនេះ បក្សនោះ ឬក៏មិនឲ្យបោះឆ្នោតឲ្យបក្ស ដែលអង្គបោះឆ្នោតពេញចិត្ត ដែលបញ្ហានេះធ្វើឲ្យអង្គបោះឆ្នោត មានសម្ពាធពិបាកក្នុងការសម្រេចចិត្ត ។

ឯកឧត្ដមបន្តទៀតថា អង្គបោះឆ្នោតសម្រេចចិត្ត បោះឆ្នោតឲ្យគណបក្សណាមួយ គឺជាសិទ្ធិរបស់អង្គបោះឆ្នោត មិនអាចមានបុគ្គលណា ទៅគំរាមកំហែង ឬបង្ខិតបង្ខំថាមិនឲ្យបោះឆ្នោត ឲ្យបក្សនេះ ឬបក្សនោះបានទេ ឬក៏មិនឲ្យអង្គបោះឆ្នោត បោះឆ្នោតជូនបក្សដែលខ្លួនស្រឡាញ់ពេញចិត្តបាននោះដែរ ។ ជាមួយគ្នានោះឯកឧត្ដម ក៏បានណែនាំឲ្យក្រុមការងារ ក៏ដូចជាអង្គបោះឆ្នោត ផ្សព្វផ្សាយ និងពន្យល់ឲ្យបានទូលំទូលាយពីបញ្ហានេះ ។

ជាមួយគ្នានោះឯកឧត្ដម ស្វាយ សំអ៊ាង បានអំពាវនាវដល់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវផ្សព្វផ្សាយ ឲ្យបានឆាប់រហ័ស និងទូលំទូលាយ នូវសេចក្តីថ្លែងការណ៍ របស់គណៈកម្មការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងសេចក្តី ប្រកាសព័ត៌ មានរបស់ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អង្គបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី សម្តៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណចក្រកម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ស្វាយ សំអ៊ាង បង្ហើបឲ្យដឹងថា «មកដល់ពេលនេះយើងសង្ឃឹមថា គណបក្សប្រជាជន នឹងទទួលបានអាសនៈ ៦លើ៦ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ៨នេះ ដែលនេះជាអ្វីដែលខ្ញុំបានធ្វើការជាមួយ ប្រធានគណបក្សទាំង៥ខេត្តផ្សេងទៀត» ។

ឯកឧត្តម ក៏បានណែនាំឲ្យអង្គបោះឆ្នោត ត្រូវប្រុងប្រយ័ត្ននៅពេលគូស គ្រីស នៅលើសន្លឹកបោះឆ្នោត ដើម្បីចៀសវាងកុំឲ្យមានកំហុសឆ្គងអោយសោះ ដែលនាំឲ្យសន្លឹកឆ្នោត របស់យើងក្លាយជាសន្លឹកឆ្នោតមិនបានការ ឬអនុបវាទដោយសារ ការធ្វេសប្រហែស និងមិនប្រុងប្រយ័ត្នក្នុងការគូស ។ ឯកឧត្ដម ក៏បានណែនាំបន្ថែមពីរបៀប ក្នុងការគូសលើសន្លឹកឆ្នោត គឺត្រូវគូសតែមួយដងបានហើយ ចៀសវាង ការគូសជាន់លើគ្នាច្រើនដង ។ ឯកឧត្ដមគូសបញ្ជាក់ថា សន្លឹកឆ្នោតគឺមានអន្ថន័យធំធេងណាស់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជាសមាជិក សមាជិកគណបក្សរបស់យើង ដែលអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ ក្នុងការគូស ដើម្បីកុំឲ្យមានកំហុសឆ្គងក្លាយជាសន្លឹកឆ្នោតមិនបានការ ។

សូមបញ្ជាក់ថា៖ អង្គបោះឆ្នោតសរុបមានចំនួន ១៣រូប  ក្នុងនោះឃុំកោះ ស្នែង ០៤រូប  ឃុំអូរស្វាយ ០៤រូប  និងឃុំព្រះរំកិល ០៥រូប  ។

គណៈកម្មាធិការគណបក្សស្រុក ក្រុមការងារចុះមូលដ្ឋានស្រុក  ឃុំ  បានត្រៀមលក្ខណៈសម្បត្តិ ដើម្បីដឹកនាំអង្គបោះឆ្នោតទៅចូលរួមការបោះឆ្នោតក្នុងនោះរួមមាន៖
១) ត្រៀមការស្នាក់នៅ
២) ត្រៀមដឹកជញ្ជូន
៣) ត្រៀមអាហារ ២ពេល (ល្ងាចថ្ងៃទី២៤ និងព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤) ។

អត្ថបទដែលជាប់ទាក់ទង