**ពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន៦គ្រួសារ ក្នុងស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**រដ្ឋមន្រ្តី ឈាង រ៉ា ណែនាំដល់នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់

ប្រធានាធិបតីបារាំង លោក Macron បើកចំហទ្វារទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ បាននិយាយថាការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជា ការហាមឃាត់ទៀតនោះទេសម្រាប់បារាំង ហើយទីក្រុងប៉ារីសអាចនឹងធ្វើការសម្រេចចិត្ត ប្រសិនបើកិច្ចប្រឹងប្រែងសម្រាប់ដំណោះស្រាយរដ្ឋ២ ជាប់គាំងដោយសារ ការជំទាស់របស់អ៉ីស្រាអែល។

មែនទែនទៅ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាឯកតោភាគីដោយបារាំង នឹងមិនអាចធ្វើឱ្យមានការប្រែប្រួលអ្វីធំដុំចំពោះស្ថានការណ៍សព្វថ្ងៃនោះទេ ប៉ុន្តែវានឹងជួយ លើកទម្ងន់ការទូត និងជានិមិត្តរូបមួយដ៏សំខាន់។

ការលើកឡើងរបស់លោក Macron នេះដែរ កើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu ប្រកាសជាមុនថាអ៉ីស្រាអែលនឹងជំទាស់ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនពីអន្តរជាតិ។

មិនតែប៉ុណ្ណោះ នេះក៏ជាលើកដំបូងផងដែរដែលមេដឹកនាំ បារាំងម្នាក់ធ្វើការកត់សម្គាល់បែបនេះ និងជាការបង្ហាញពីការអស់ភាពអត់ធ្មត់នៅក្នុងចំណោមមេដឹកនាំលោកខាងលិចមួយចំនួន ចំពោះការបាត់បង់អាយុជីវិត ជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស។

ថ្លែងនៅឯសន្នីសីទសារព័ត៌មានមួយជាមួយព្រះមហាក្សត្រហ្ស៊កដានី King Abdullah ទី២ ក្នុងទីក្រុងប៉ារីស លោក Macron បានលើកឡើងដូច្នេះថា «ដៃគូរបស់ យើងនៅក្នុងតំបន់ ជាពិសេសគឺហ្ស៊កដានី កំពុងធ្វើការលើបញ្ហានេះ (ដំណោះស្រាយរដ្ឋ២) ហើយយើងក៏កំពុងធ្វើការលើបញ្ហានេះជាមួយពួកគេដែរ។

យើងត្រៀម លក្ខណៈជាស្រេចដើម្បីចូលរួមចំណែកក្នុងបញ្ហានេះ ទាំងនៅក្នុងអឺរ៉ុប និងក្រុមប្រឹក្សាសន្តិសុខ UN ។ ដូច្នេះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមិនមែជារឿងហាមឃាត់ សម្រាប់បារាំងទៀតនោះទេ»។

គួរបញ្ជាក់ថា សមាជិកសភាបារាំង កាលពីឆ្នាំ២០១៤ ក៏ធ្លាប់បានធ្វើការបោះឆ្នោតមួយដើម្បីជំរុញឱ្យរដ្ឋាភិបាលទីក្រុងប៉ារីសទទួលស្គាល់ប៉ាឡេស្ទីនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង